ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃនេះពេជឃាតលើដងផ្លូវផ្តាច់ជីវិតមនុស្ស៧នាក់របួស១៧នាក់

2 ខែ មុន 319 តូ សុផល

ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០៤​ ខែកក្កដា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១០​លើក​(​យប់​៣​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៧​នាក់​(​ស្រី​១​នាក់​)​ រង​របួសធ្ងន់​ ១៥​នាក់​(​ស្រី​៤​នាក់​)​ របួសស្រាល​ ២​នាក់​(​ស្រី​១​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​៦​នាក់​(​យប់​៣​នាក់​)​ ។​
​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៧​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៧​គ្រឿង​ រថយន្ត​តូច​ ៦​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ កង់​ ២​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​២​នាក់​),​ មិន​គោរព​សិទ្ធិ​ ៤​លើក​(​ស្លាប់​១​នាក់​),​ មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​២​នាក់​)​ និង​កត្តា​យាន​ ២​លើក​(​ស្លាប់​២​នាក់​)​ ។​
​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៦​លើក​ ផ្លូវ​ខេត្ត​ ៤​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៤​លើក​ រថយន្ត​តូច​ ៤​លើក​ រថយន្ត​ធំ​ ២​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ៣​លើក​ ស្លាប់​២​នាក់​ របួស​៣​នាក់​,​ សៀមរាប​ ១​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​,​ ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​២​នាក់​(​ស្រី​១​នាក់​)​ របួស​៥​នាក់​(​ស្រី​៤​នាក់​)​ និង​ខេត្តក្រចេះ​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ ។​
​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៤​ថ្ងៃ​ ចាប់​គិត​ពី​ថ្ងៃ​ទី​០១​ ដល់​ ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៩​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១៩​នាក់​ របួស​សរុប​ ៥៣​នាក់​ របួសធ្ងន់​ ៣៣​នាក់​ របួសស្រាល​ ២០​នាក់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ