ព្រឹតិ្តការណ៍ថ្មីៗ

កុមារីជីវិតថ្លៃ!ខណៈឪពុកចាប់ត្រកងលោតទឹកស្ពានជ្រោយចង្វាបញ្ចប់ជីវិតក្រោយប្រពន្ធយកប្តីថ្មី

4 ខែ មុន 249 តូ សុផល

ភ្នំពេញ៖ កុមារីវ័យ៧ឆ្នាំម្នាក់ពិតជាអាយុនាងថ្លៃមែន បន្ទាប់ពីឪពុកបែកបាក់ជាមួយប្រពន្ធជាង២ឆ្នាំ ប្រពន្ធយកប្តីថ្មី ហើយបានធ្វើឲ្យបុរសជាប្តីបានសម្រេចចិត្តគិតខ្លីដោយបបួលកូនស្រីរបស់ខ្លួនដែលមានអាយុ៧ឆ្នាំដោយកុហក់នាងថា មកហាត់ប្រាណជាមួយឪពុក បែរជាពរកូនស្រីឡើងលើស្ពានជ្រោយចង្វារហក់លោតទឹកបញ្ចប់ជីវិតទាំង២នាក់ឪពុកកូន តែអកុសល បណ្តាលឲ្យឪពុកត្រូវលិចទឹកបាត់ស្រម៉ោល រកមិនឃើញតែចំណែកកូនស្រីវិញត្រូវបានទូកអ្នកនេសាទចាម ជួយសង្រ្គោះទាន់ពេលផងដែរ។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍ពីរនាក់ឪពុកកូនលោតទឹកសម្លាប់ខ្លួននេះ បានបង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦ព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៨នៅចំណុចលើស្ពានជ្រោយចង្វាថ្មីក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះជាឪពុកដែលលិចទឹកបាត់រកសពមិនទាន់ឃើញនោះឈ្មោះលី ទៀង អាយុ៣០ឆ្នាំ សព្វថ្ងៃគ្មានមុនរបរអីទេ ស្នាក់នៅជាមួយម្តាយបង្កើត ឈ្មោះឆេង ហៀង អាយុ៥៤ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិនិងសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។

ចំណែកកូនស្រីដែលមានសំណាងត្រូវបានគេជួយស្រង់ពីទឹកទាន់ពេលវេលានោះឈ្មោះទៀង លីហ្សា អាយុ៧ឆ្នាំស្នាក់នៅជាមួយគ្នា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញបុរសរងគ្រោះជាឪពុក បានដឹកដៃកូនស្រីរបស់ខ្លួន ដើរឡើងលើស្ពានជ្រោយចង្វារថ្មី លុះទៅដល់ពាក់កណ្តាលស្ពានស្រាប់តែឃើញបុរសជាឪពុកនោះគាត់ចាប់ពរកូស្រីហក់ឡើងលើបង្កាន់ដៃស្ពានចំហៀងខាងត្បូងខណៈនោះក៏មានអ្នកដំណើរភេទស្រីគាត់ឃើញពីសភាពបែបនោះ ក៏ប្រញ៉ាប់រត់មកជួយចាប់ទាំងពីរនាក់ ឪពុកកូននោះដែរ តែមិនអាចចាប់ពួកគាត់ឈ្នះ គេហក់លោតទឹកទន្លេមកខាងក្រោមតែម្តង។

ប្រភពព័ត៌មានបានបន្តទៀតថា ខណៈដែល២នាក់ឪពុកនិងកូនលោតទឹកទន្លេហើយនោះ។ក៏មានអ្នកនេសាទទូកចាម ដែលកំពុងតែនៅក្បែរនោះ បានប្រញ៉ាប់បើកទូកសំដៅទៅកន្លែងដែលពីរនាក់ឪពុកកូនលោតសម្លាប់ខ្លួននោះ ក៏ប្រទះឃើញសក់ក្មេងស្រីអណ្តែតទឹក ក៏ចាប់ទាញនឹងស្រង់ដាក់មកលើទូកទាន់ពេលរួចនាំនាងមកលើគោកដើម្បីជួយសង្រ្គោះផងដែរ។

ប្រភពព័ត៌មានបានបន្តទៀតថា កូនស្រីរូបនោះមិនមានបញ្ហាអីនោះទេពោលគឺនាងមិនឈឺអ្វីទាំងអស់ ប្រហែលជាឪពុករូបនោះគាត់ឱបជាប់នឹងទ្រូងគាត់ ទើបនាងមិនមានបញ្ហាបែបនេះ បើមិនដូច្នេះទេនោះប្រហែលជានាងប្រាកដជាគ្រាំទ្រូងជាមិនខានឡើយ ព្រោះការលោតលើស្ពាននោះមិនតិចម៉ែតនោះទេ។ចំណែកឪពុករូបនោះគឺលិចបាត់រកមិនឃើញនោះទេ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចមូលដ្ឋាននាំក្មេងស្រីរូបនេះ ទៅសួរនាំនៅប៉ុស្តិ៍ស្រះដើម្បីរកក្រុមគ្រួសារនាង រហូតឃើញដោយយាយដែលត្រូវជាម្តាយបង្កើតរបស់សព បានមកដល់ប៉ុស្តិ៍ប៉ូលិស បញ្ជាក់ថា ពិតជាចៅរបស់គាត់មែន។ ជាមួយគ្នានោះដែរកម្លាំងសមត្ថកិច្ចក៏បានសួរនាំពីដំណើរដើមទង។ ពីរឿងហេតុនោះក៏ត្រូវអ្នកម្តាយរបស់ជនរងគ្រោះរូបនោះគាត់បានប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់បានបែកបាក់ ជាមួយប្រពន្ធរបស់គេអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយប្រពន្ធរបស់គេនោះមានប្តីថ្មីទៀតហើយ។ សព្វថ្ងៃកូនប្រុសគាត់រួមទាំងចៅស្រីរូបនេះ គឺរស់នៅជាមួយគាត់ដោយឪពុកនាង(ជនរងគ្រោះ)អត់ងារអីធ្វើនោះទេ។

ស្រ្តីជាម្តាយរបស់ជនរងគ្រោះបានបន្តទៀតថានៅព្រឹកកើតហេតុនេះ ខណៈដែលគាត់ចេញពីផ្ទះទៅលក់ដូរនៅផ្សារសាំហាន់បាត់មិនដឹងថា កូនប្រុសគាត់បែជានាំចៅមកលោតទឹកសម្លាប់ខ្លួនបែបនេះឡើយ។

បើតាមការឲ្យដឹងពីក្មេងស្រីរងគ្រោះរូបនោះបានប្រាប់សមត្ថកិច្ចថា ឪពុករបស់នាងបានបបួលនាងថាមកហាត់ប្រាណជាមួយគាត់ ក៏នាំនាងមកលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តងទៅ។ ជាមួយគ្នានោះដែរសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ក៍អនុញ្ញាតឲ្យយាយទទួលចៅវិលទៅផ្ទះវិញផងដែរ។ ចំណែកសពឪពុកដែលមិនទាន់រកឃើញនោះសមត្ថកិច្ចក៏បានប្រាប់ម្តាយជនរងគ្រោះថា ជនរងគ្រោះអាចនឹងអណ្តែតរកសពឃើញ ចាំស្រង់យកទៅធ្វើបុណ្យតាមប្រពៃណីទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ