ព្រឹតិ្តការណ៍ថ្មីៗ

ដុតបំផ្លាញគ្រឿងញៀនជាង២០គីឡូ ដែលចាប់បានពីឧក្រិដ្ឋជននៅព្រំដែន

4 ខែ មុន 70 តូ សុផល

ខេត្តស្ទឹងត្រែង៖ថ្នាំញៀនប្រមាណជា៣២គីឡូក្រាមដែលជាវត្ថុតាងចាប់យកពីឧក្រិដ្ឋជន ជនល្មើស និងអ្នកប្រើប្រាស់កន្លងមកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានធ្វើការ
ដុតកម្ទេចចោលក្រោមប្រធានបទ
<ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន> ក្រោមការរៀបចំដោយអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងនិងគាំទ្រពីអាជ្ញាធរខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៤ខែកក្តដាឆ្នាំ២០១៨ស្ថិតនៅមុខសាលាខេត្តស្ទឹងត្រែងដោយមានការចូលរួមជាអធីបតី លោក ម៉ុម សារឿន អភិបាលនៃ គណៈអភិបាលខេត្តស្ទឹងត្រែង លោក ប៉ុក ម៉ាននី អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ លោកឧត្តមសេនីយ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិនិងជាអគ្គលេខាធិការងអជ្ងារធប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឈឹម រចនា ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងព្រះសង្ឈ
កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សនិស្សិត កាយរិទ្ធិ និងប្រជាពលរដ្ឋ យុវជន យុវនារី យ៉ាច្រើនកុះករ។

ឈ្លាតក្នុងឪកាសនោះដែរ លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា ខេត្តស្ទឹងត្រែងយើងជាខេត្តជួរមុខដែលប្រឈមងាយនិងឧក្រិដ្ឋជននាំគ្រឿងញៀនឆ្លងកាត់ព្រោះជាខេត្តជាប់ព្រំដែននៃប្រទេសឡាវ ឥសាន្ដឦនៃប្រទេសកម្ពជាយើង។
លោក ច្រឹងខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តស្ទឹងត្រែងបានចេញ ប្រកាសសាលក្រមបទល្មើសគ្រឿងញៀន មានចំនួន៣២គីឡូក្រាមត្រូវបានដុតកំទេចចោល
នៅក្នុងពិធីនោះតែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ