ព្រឹតិ្តការណ៍ថ្មីៗ

សិល្បៈបុរាណ​ត្រូវគេ​ មើលរំលង​ មិនសូវឲ្យតម្លៃ​ ធ្វើឲ្យអ្នកសិល្បៈបុរាណលែងចង់បន្តអាជីព

2 ខែ មុន 130 តូ សុផល

ភ្នំពេញ៖​ នេះមិនមែនជាលើកទីមួយទេ​ ដែលអ្នកសិល្បៈទម្រង់បុរាណ​ ប្រកាសចង់បញ្ចប់អាជីពខ្លួន​ឯង​ ដោយសារតែ​ អន់ចិត្តពេលដែលគ្មានអ្នកឲ្យតម្លៃ​ មិនមានចំណូលហើយគ្មានអ្នកគាំទ្រដូចសិល្បៈ​សម័យ​ ក្រុមសិល្បៈបុរាណ​ បានបង្ហាញអារម្មណ៍​ ខកបំណង​ និងចង់បោះបង់ចោលទម្រង់សិល្បៈមួយនេះ​ ដោយសារតែពេលដែលចេញសម្តែងម្តងៗ​ គ្មានការលើកទឹកចិត្ត​ ផ្តល់តម្លៃដូចទម្រង់ផ្សេងនោះទេ។

បើតាមហ្វេសបុក​ Mo khon chansithyka បានបង្ហាញអារម្មណ៍ឈឺចាប់​ តូចចិត្តនិងស្ទើរតែចង់បោះបង់ចោលចិត្តដែលស្រលាញ់សិល្បៈបុរាណថា​ “ហាត់សមដូចគ្នា ចំណាយសាំងម៉ូតូដូចគ្នា 2សប្តាហ៍ កីឡាជាតិថ្ងៃមុន​នោះបាន 20$ម្នាក់ ដោយឡែក ណាន់ ( Sva Nan Khonនិង ម៉ែន សុីផាន់ណែត អត់មានឈ្មោះបេីកលុយ ! ពេលត្រូវការគេប្រមូលមកពីគ្រប់ទិសទី ចប់ទទួលលទ្ធផលយេីងបានត្រឹមហួសចិត្ត !”។

ហ្វេសបុកដដែល​ បានសរសេរទៀតថា​ “ក្រុមខ្ញុំយេីងឈប់ហេីយ យេីងខ្ញុំត្រឹមបង្រៀនគឺគ្រប់គ្រាន់ ខ្ញុំសុខទិញ Pass Appរត់ ក៏បាន15$ដែរក្នុង១ល្ងាច ដោយមិនចាំបាច់ចំណាយពេលហាត់សម ឥលូវខ្ជិលណាស់ បេីគេចង់មេីលអោយបេីក Youtube ចុះ!”។

តាមរយៈការបង្ហាញសារបង្ហាញពីអារម្មណ៍ឈឺចាប់​ ដែលមិនមានអ្នកមើលឃើញពីគុណតម្លៃ​ និងមើលរំលង​សិល្បៈបុរាណ​ បែបនេះ​ បានធ្វើឲ្យកូនខ្មែរដែលស្រលាញ់​ សិល្បៈបុរាណ​ ហាក់ចង់ដកថយនិងលែងចង់បន្តការងារមួយទៀត។​ ហើយបើសិនជាបែបនេះ​ អ្នកសិល្បៈបុរាណឈប់បន្ត​ និងដូចពាក្យថា​ “វប្បធម៌រលត់​ ជាតិរលាយ​ វប្បធម៌ពណ្ណារាយ​ ជាតិថ្កើងថ្កើន”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ