ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ៨០គ្រួសារក្នុងឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស

4 ខែ មុន 57 តូ សុផល

តាកែវ ៖ ក្រៅពីការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រជនចាស់ជរានៅក្នុងខណ្ធពោធិ៍សែនជ័យ រាជធានីភ្នំពេញលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក៍មិនភ្លេចពីសុខទុកបងប្អូនប្រជាពលរដ្ឋ នៅតាមខេត្តដែរ ពោលគឺនាព្រឹកថ្ងៃ៧រោជ ឆ្នាំច សំរិទ្ធស័ក ព ស ២៥៦២ ត្រូវថ្ងៃទី៤ ខែកក្កដាឆ្នាំ ២០១៨នេះ ក៍បានពាំនាំយកអំណោយមួយចំនួនធំទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៨០គ្រួសារ នៅឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស និងដង្ហែទៀនវស្សាយកទៅប្រគេនព្រះសង្ឃគង់ចាំព្រវស្សានៅវត្តព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវផងដែរ។

ក្នុងការចុះចែកអំណោយនាពេលនេះក៍មានលោកអភិបាលរងខណ្ឌ និងមន្ត្រីរាជការក្រោមឱវាទច្រើនរូបទៀត ព្រមទាំងមានការចូលរួមនិងស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាកលោកអភិបាលរងស្រុកព្រៃកប្បាស លោកមេឃុំ មេភូមិ និងមន្ត្រីនៅទៅនោះច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះលោកអភិបាលរងស្រុកព្រៃកប្បាស បានថ្លែងនូវការអបអរសារទយ៉ាងកក់ក្តៅ ដល់លោក ហែម ដារិទ្ឌ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីអមដំណើរ ដែលបានចំណាយពេលវេលាដ៍មានតម្លៃ ចុះមកសាកសួរសុខទុក្ខ និងថែមទាំងបានពាំនាំយកអំណោយមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ៨០គ្រួសារនៅឃុំ ព្រៃផ្តៅស្រុកព្រៃកប្បាស នាពេលនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរអភិបាលខណ្ឌពោធិ៍សែនជ័យ លោកហែម ដារិទ្ធ បានមានប្រសាសន៍ ដោយបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក ពីសំណាកសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែ នឹករលឹក មកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។

លោក ហែម ដារិទ្ធ តាំងនាមឱ្យគណៈប្រតិភូ បានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះការរៀបចំរបស់អាជ្ញាធរមូលដ្ឋាននាពេលនេះ ។ ហើយនេះជាលើកទី២ហើយដែលលោកបានចុះមកចែកអំណោយនៅទីនេះ។

ជាមួយគ្នានេះលោកហែម ដារិទ្ធិ បានជម្រាបជូនបងប្អូនពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់ខណ្ឌពោធិសែនជ័យ ក្រោមការដឹកនាំរបស់លោក ក្នុងរយះពេលជាងប្រាំឆ្នាំកន្លងកន្លងមកនេះ ហើយធ្វើឱ្យខណ្ឌពោធិ៍សែនជ័យ ទទួលបានចំណូលខ្ពស់ ជាងបណ្តាខណ្ឌទាំង១២ របស់រាជធានីភ្នំពេញ ។

លោកហែម ដារិទ្ធិ បានថ្លែងថា ការរីកចម្រើនទាំងនេះទៅបាន ក៍អាស្រ័យលើការដឹកនាំដ៍ត្រឹមត្រូវ និងឈ្លៀសវៃ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃយើង ដោយសម្តេច បានដឹកនាំមកនូវក្រោមដំបូល សុខសន្តិភាព និងការអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរម្យនា ផងដែរ។ ទាំងនេះគឺបានមកដោយសារតែសម្តេចតេជោហ៊ុន សែន សម្តេចហេង សំរិន សម្តេចជា ស៊ីម បានដាក់ទុនជីវិត ទាមទានិងវាយដណ្តើមយកបាន សុខសន្តិភាព ពេញផ្ទៃប្រទេស និងកសាងប្រទេសពីបាទដៃទទេ រហូតមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

លោកហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានមានប្រសាសន៍លើកឡើងថា នៅខ្វះតែប៉ុន្មានថ្ងៃទៀត ពោលគឺថ្ងៃ៧កក្កដាខាងមុខនេះ ដល់ពេលឃោសនាបោះឆ្នោតហើយ។ លោកហែម ដារិទ្ធ បានជម្រាបជូនបងប្អូននាពេលនោះឱ្យបានជ្រាបថា សូមកុំជឿរលើការឃោសនាបោកប្រាស់ ដោយពួកនោះ ប្រាំឆ្នាំម្តង គេចេញមកឃោសនា ដោយសន្យាចេះ សន្យាចុះ ។ ដោយលោកបញ្ជាក់ថា កុំចាញ់បោកពួកឃោសនាទាំងនោះដែលនិយាយថា ដេកផ្ទះ ឈ្នះឯង ។

លោកហែម ដារិទ្ធិ បានលើកឡើងថា គណបក្សប្រជាជន មិនឃោសនាបោកប្រាស់ ភូត កុហក់ ទេ ពោលគឺគណបក្សប្រជាជន មានគោលនយោបាយដាក់ចេញយ៉ាងច្បាស់លាស់ ពី១អណត្តិ ទៅ១អណត្តិ។

ជាមួយគ្នានេះលោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ។

លោកបានបញ្ជាក់ថា បើបងប្អូនស្រលាញ់គណបក្សប្រជាជន ស្រលាញ់សម្តេចតេជោ ហ៊ុន សែន ឱ្យដឹកនាំបន្តទៀត ត្រូវបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី ២០ នៅលើសន្លឹកឆ្នោត ។

ក្រោយពីសំណេះសំណាលរួចមក លោកហែម ដារិទ្ធ បានចែកអំណោយដល់ប្រជាពលរដ្ឋ៨០គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបាន អង្ករ១បាវស្មើរ៣០គីឡូ មី១កេះ នំលីលី១កញ្ចប់ធំ ទឹកត្រី១យួ ទឹកស៊ីអ៊ីវ១យួ និងថវិការ៥០០០០រៀល ព្រមទាំងផ្តល់ជូនឃុំព្រៃផ្តៅ ថវិការ១លានរៀល ជូនកងរាជអាវុធហត្ថ២០ម៉ឺនរៀល ជូននគរបាល ២០ម៉ឺនរៀលផងដែរ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ