ព្រឹតិ្តការណ៍ថ្មីៗ

ចាញ់world cup តាម onlineដាច់លុយបែកគំនិតខ្ចីម៉ូតូមិត្តភ័ក្រចេញឆក់ជាប់ខ្នោះសម្ថតកិច្ចទាំង២នាក់

4 ខែ មុន 441 តូ សុផល

ភ្នំពេញ ៖ ហេតុការណ៍​នេះ បាន​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង៩និង៥នាទី​យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ នៅត្រង់ចំណុច​ផ្លូវ លេខ១៦៣ កែង​ផ្លូវ៣៣០ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ទាំង២នាក់ ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មិនបាន​សម្រេច។
ជនសង្ស័យ​ទី១ ឈ្មោះ ភន វិ​សី​សាន សិទ្ធ អាយុ១៧ឆ្នាំ មុខរបរ​ជា​សិស្ស​ទួល​ទំពូង ថ្នាក់​ទី​១១B ជា​អ្នក​ឆក់ ស្នាក់នៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ ៣១BT សង្កាត់​បឹងទំពន់​ទី១ ។ចំណែក​ជនសង្ស័យ​ទី២ ឈ្មោះ​ជា សុង​ហៀ​ង​ភេទ​ប្រុស អាយុ១៦ឆ្នាំ ជាអ្នកបេីកម៉ូតូមុខរបរ​មិនពិតប្រាកត់ ស្នាក់​នៅភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ រីឯ​ជនរងគ្រោះ​មាន​ស្មោះ​តាន់ ដា​វិ​យ ភេទ​ប្រុស អាយុ២៦ឆ្នាំ​ជនជាតិ​ចិន។

មុនពេល​កើតហេតុ បុរសជនជាតិចិនបានហៅឡាំប៉ា​តា ឲ្យដឹក​គាត់ទៅ​សណ្ឋាគារ ដោយ​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​តាមផ្លូវ១៦៣ ។ លុះ​មក​ចំណុចកើតហេតុ​កែង​ផ្លូវ៣៣០ ស្រាប់តែ​លេចមុខ​ក្មេងស្ទាវ២នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Dream ពាក់​ស្លាក​លេខ​ភ្នំពេញ 1GX-8079 បាន​ជិះ​មក​អែប​ពី​ចំហៀង រួច​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ ពី​បុរស​បរទេស​កំពុងនិយាយ​ទូរស័ព្ទ ជិះ​លើ​ឡាំប៉ា​តា​របស់គាត់ តែ​មិនបាន​សម្រេច​ទេ ឃើញ​ដូច្នេះ​គាត់​ក៏បាន​កាច់​ច​ង្កួ​ត​ឡាំប៉ា​តា កៀរ​ម៉ូតូ​របស់​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​នោះ បណ្ដាល​ឲ្យ​ដួល ហើយ​ស្រែក​ឆោឡោ​ធ្វើ​ឲ្យ​ផ្អើល​បងប្អូន​ប្រជាពលរដ្ឋនៅក្បែរៗកន្លែងកើតហេតុ ក៏​នាំគ្នា​រត់​មកជួយ​ចាប់​ឃាត់​បានភ្លាមៗផងដែរ ។ លុះ៥នាទី​ក្រោយមក​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន៍ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២នាក់​នោះ​ភ្លាម​នៅ​កន្លែងកើតហេតុ រួច​វាយខ្នោះ​នាំយកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ តែម្ដង។

នៅ​ចំពោះមុខ​សមត្ថកិច្ច​និង​ក្រុម​អ្នកសារព័ត៌មាន​ជនសង្ស័យ​ទាំង២នាក់ បាន​ឆ្លើយ​សារភាពថា ពួកគេ​ទាំងពីរ​នាក់​ពិតជា​បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទដៃ​របស់​ជនបរទេស នោះ​ពិតប្រាកដ​មែន តែ​មិនបាន​សម្រេច ត្រូវគេ​ចាប់បាន​តែម្ដង ។ ជនសង្ស័យ​ដែលជា​អ្នកបើក​ម៉ូតូ ឈ្មោះ​ជា តុង ហៀ​ង អាយុ១៦ឆ្នាំ ក៏បាន​ប្រាប់​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី១ហើយ ក្រោយពី​រូបគេ​ទៅ​ចាក់បាល់ World CUP តាម Online ហើយ​ចាញ់​ច្រើនពេក ទើប​រូបគេ​បបួលគ្នា​ខ្ចី​ម៉ូតូ​មិត្ត​ភ័​ក្ត​ម្នាក់ទៀត បែកគំនិត​ចេញ​ឆក់ ដើម្បី​បាន​ស្រង់ដើម​ខ្លះ តែ​បែរជា​មិនបាន​សម្រេច​ហើយ​ត្រូវ​ប៉ូលីស​ឃាត់ខ្លួន​ទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ