ព្រឹតិ្តការណ៍ថ្មីៗ

Rav4 បើកលឿនដូចហោះ បុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យអ្នកបើកកៀបជាប់ក្នុងរថយន្តស្លាប់!

2 សប្តាហ៍ មុន 111 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនហើយស្រាប់តែ រថយន្តបែកកង់ខាងក្រោយបណ្តាលឲ្យរេចង្កូតឡើងទៅលើឃឿនសួនច្បារពុះចែកទ្រូងផ្លូវទៅបុកផ្ទុបនិងបង្កោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យកៀបអ្នកបើកបររថយន្តជាប់ក្នុងរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងអាណោមអាធ័ម។ ហេតុការណដ៏គួរឲ្យរន្ធត់នេះបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ត្រង់ចំណុចខាងជើងវត្តឃ្មួញប្រមាណ៥០០ម៉ែត្រ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះព្រុំ សារុន ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នកគួកជេដី ស្នាក់នៅផ្ទះ០៣ ផ្លូវ២០ ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើរនៅឃុំមេបុណ្យ ក្រុងព្រៃវែង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើកបររថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5791 ដោយធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោងស្រាប់តែរថយន្តខាងលើបានបែកកង់ខាងក្រោយចំហៀងឆ្វេង ហើយក៏បណ្តាលឲ្យរថយន្តរេចង្កូតទៅឡើងលើខឿនសួនច្បារពុះចែកទ្រូងផ្លូវ រួចក៏ជ្រុលទៅបុកផ្ទុបនិងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់ទ្រេតដល់ដី ចំណែកឯរថយន្តបានក្រឡាប់ផ្ងាជើងក្រពឹតជាប់និងបង្គោលភ្លើងបំភ្លឺផ្លូវរងការខូចខាតស្ទើរទាំងស្រុង ដោយឡែកបុរសរងគ្រោះដែលជាអ្នកបើកបររថយន្តត្រូវបានកៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុយ៉ាងគួឲ្យអាណោចអាធ័ម។ ភ្លាមៗនេះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកជួយអន្តរាគមន៍ ហើយនិងបាននាំគ្នាធ្វើការគាស់រថយន្តដើម្បីយកអ្នកបើកបររថយន្តចេញពីក្នុងរថយន្តអស់រយះពេលប្រមាណជាងមួយម៉ោងទើបអាចធ្វើការយកពសបុរសរងគ្រោះចេញពីក្នុងរថយន្តចេញមកខាងក្រៅបាន។

ក្រោយពេលកើតហេតុរថយន្តខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពបុរសរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លាដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ