ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាព និងអភិវឌ្ឍប្រទេសឲ្យរីកចម្រើនជាបន្តទៀត

2 សប្តាហ៍ មុន 27 តូ សុផល

 

ខេត្តកំពត៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានការងារយុវជនគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ ថា ៖ បើបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នាគឺបោះឆ្នោតជូនគណបក្ស ដែលខ្លួនពេញចិត្តគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសុខសន្តិភាពនិងអភិវឌ្ឍប្រទេសឲ្យរីកចម្រើនជាបន្តទៀត។

ប៉ុន្តែបើបងប្អូនប្រជាពលរដ្ឋមិនទៅបោះឆ្នោតគឺបានចូលរួមក្នុងឧបាយកលរបស់គណបក្សប្រឆាំ ងដែលនឹងអាចបំផ្លាញសេដ្ឋកិច្ចជាតិ និងបំផ្លាញសុខសន្តិភាព។ ព្រោះថាបើគ្មានលំនឹងសេដ្ឋកិច្ចនោះជីវភាពប្រជាពលរដ្ឋនិងអនាគតកូនចៅប្រជាពលរដ្ឋក៏ត្រូវបានបំផ្លាញផងដែរ។

លោក ហ៊ុន ម៉ាណែត បន្តថា បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា គឺកើតឡើងដោយប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រជាពលរដ្ឋកម្ពុជាតាំងពីដើមរហូតមក មកដល់ពេលបច្ចុប្បន្ននេះ។ ពេលណាមានការលំបាកគឺមានគណបក្សប្រជាជនកម្ពុជានៅរួមសុខរួមទុក្ខជាមួយប្រជាជន។

ពេលដែលយើងលំបាក ប្រទេសធ្លាក់ក្នុងសង្គ្រាមគ្មាននរណាមកជួយយើងក្រៅពីយុវជនរបស់គណបក្សប្រជាជនកម្ពុជានៅពេលនោះទេ គឺសម្តេចតេជោហ៊ុន សែន និងក្រុមការងារយុវជនរបស់រណសិរ្សសង្គ្រោះជាតិកម្ពុជាដែលហ៊ានពុះពារជាមួយឧបសគ្គគ្រប់បែបយ៉ាងនិងយកជីវិតដើម្បីរំដោះប្រទេសជាតិ។

កិច្ចបញ្ចប់នៃពីធីនោះ លោក ហ៊ុន ម៉ាណែត បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអនុប្រធានគណបក្សជូនដល់សមាជិកសមាជិការយុវជននៅក្នុងខេត្តកំពតទាំងអស់។ សូមអបអរសាទរចំពោះសមិទ្ធផលដែលយុវជនយើងបានធ្វើយ៉ាងច្រើននាពេលកន្លងមកនិងសូមអរគុណចំពោះការខិតខំប្រឹងប្រែងនិងការគាំទ្ររបស់បងប្អូនយុវជន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ