ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ខ្លាំងណាស់! ឡានដឹកទំនិញផ្តាច់ជីវិតកូនក្មេងភ្លោះ២នាក់យ៉ាងរន្ធត់បំផុតនុងរបួសម្នាក់

2 សប្តាហ៍ មុន 186 តូ សុផល

សៀមរាប ៖ វាពិតជារន្ធត់តក់ស្លត់យ៉ាងខ្លាំងដោយក្មេងស្រី២នាក់ជាកូនភ្លោះអាយុ១១ និងម្នាក់ទៀតជាបងស្រី រងរបួស

ដោយត្រូវរថយន្តដឹកដឹកទំនិញធុនធំ បើកបុកកិន ផ្តាច់ជីវិតនៅក្រោមកង់ឡានភ្លាមៗ នៅគ្រាដែលកុមារភ្លោះទាំង២នាក់ជិះកង់ម្នាក់១គ្រឿងចេញពីសាលារៀនត្រឡប់មកផ្ទះវិញនោះ។
បេតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៍រន្ធត់នេះ បានកើតឡើងនាវេលាម៉ោង១០និង៣០នាទីព្រឹក ៥រោជ ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ព ស ៣៥៦២ត្រូវថ្ងៃទី៣ ខែកក្កដា នាំ ២០១៨នេះ នៅលើដងផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមសត្ថកិច្ចថា បន្ទាប់ពីកើតហេតុអ្នកបើកបរបានចុះរត់គេចខ្លួនបាត់។

តែបើតាមសមត្ថកិកិច្ច និងយោងសាក្សីថា រថយន្តនេះនេះបានដាច់កាឡេចង្កូត មិនអាចកាច់ចង្កូតបាន ទើបបណ្តាលឱ្យគ្រោះថ្នាក់បែបនេះ។
សាកសពក្មេងរងគ្រោះភ្លោះនេះត្រូវសាខញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត បង្កសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ