ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញាក់ផ្អើលជនបរទេសម្នាក់ស្លាប់បន្ទាប់ពីផឹកស្រាបៀរថៃហ្គ័រ ក្នុងបន្ទប់សណ្ឋាគារ កោះកុងសុីធី​

4 ខែ មុន 205 តូ សុផល

កោះកុង ៖ នៅវេលាម៉ោង ២.៣០ នាទីរសៀល មានករណីជនបរទេសម្នាក់ ស្លាប់នៅក្នុងបន្ទប់សណ្ឋាគារ កោះកុងសុីធី​ ស្ថិតក្នុង សង្កាត់ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទ​ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកពិនិត្យ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា សពរងគ្រោះឈ្មោះ​ MCDONALD THEODORE SYDNEY. ភេទប្រុស​ អាយុ ៦៤ឆ្នាំ ជនជាតិ​ អូស្ត្រាលី​ កាន់លិខិតឆ្លងដែនលេខ ៖ PA 6301411​ ទិដ្ឋាការ​លេខ​ Ei 01382824. សុពលភាព​ 04-SEP-2018 ។

តាមការពិនិត្យសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ មកពីជនរងគ្រោះ ផឹកស្រាបៀថៃហ័រច្រើនហួសកម្រិត ព្រោះនៅក្បែរសពមានកំប៉ុងស្រាបៀដែលផឹកអស់ ច្រើនកំប៉ុង បណ្តាលអោយគាំងបេះដូងស្លាប់​ ។

ក្រោយធ្វើកោសល្យវិច្ច័យរួច សាកសពបានយកមករក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្ត កំពុងធ្វើការទំនាក់ទំនង ទៅស្ថានទូត ដើម្បីឱ្យសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ