ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការនគរបាលខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ អធិការនគរបាលស្រុកពេជ្រាដា ដែលកំពុងសម្រាកព្យាបាលនៅខេត្តដាក់ឡាក់ វៀតណាម

2 សប្តាហ៍ មុន 93 តូ សុផល

ខេត្តមណ្ឌលគិរ៖ ខេត្តដាក់ឡាក់: នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨នេះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី រួមទាំងលោកស្នងការរង និងមន្រ្តីក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម គ្រាដែលលោកបានរងរបួសដៃស្តាំ ពេលឆ្មក់ចូលបង្ក្រាបការជួញដូរគ្រឿងញៀននៅមូលដ្ឋានរបស់លោកផ្ទាល់ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

លោកស្នងការនគរបាលខេត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី និងមន្រ្តីនគរបាលទាំងអស់ ។ លោកស្នងការ បានលើកទឹកចិត្តដល់លោកអធិការស្រុកពេជ្រាដា ត្រូវថែទាំសុខភាព និងត្រូវពិសាថ្នាំអោយបានទៀងទាត់តាមវេជ្ជបញ្ជាពេទ្យ ជាពិសេស ក៏សូមជូនពរអោយលោកអធិការ និងលោក នាយការិយាល័យប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ឆាប់ជាសះស្បើយ ដើម្បីវិលត្រលប់ទៅបម្រើការងារនៅក្នុងអង្គភាពវិញ។
នាឱកាសនោះដែរ លោកស្នងការនគរបាលខេត្ត បាននាំយកថវិកាឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តចំនួន២លានរៀល រួមទាំងថវិកាលោកស្នងការផ្ទាល់ចំនួន៥០០$ ក៏ដូចជាមន្រ្តីក្រោមឱវាទចំនួន២៥០$ និង៦៥០០០ម៉ឺនរៀល ផ្តល់ជូនលោកវរសេនីយ៍ត្រី តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា និងលោកវរសេនីយ៍ទោ បឹង ដែង នាយការិយាល័យប្រឆាំងភេវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងសម្រាកព្យាបាលនៅខេត្ត ប្រទេសវៀតណាម។

សូមបញ្ជាក់ថា លោក​អធិការនគរបាល​ស្រុក​ពេ​ជ្រា​ដា​ បាន​ចូលទៅ​បង្ក្រាប​ឈ្មួញទុច្ចរិតជួញដូរ​គ្រឿងញៀន​ ​ក្នុង​មូលដ្ឋាន​របស់លោក នៅវេលា​ម៉ោង​៩​យប់​ថ្ងៃទី​២៦ មិថុនា ២០១៨​ ភូមិ​ពូ​លុ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​ ។ហើយត្រូវបាន​ជនសង្ស័យ​តដៃ​បណ្តាល​ឲ្យ​លោក​អធិការ​ស្រុក​ពេ​ជ្រា រងរបួស​ដៃ​ខាងស្តាំ ចំណែក​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​បាញ់​បាក់​ភ្លៅ​ម្ខាង​ផងដែរ។ ហង្ស សុជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់