ព្រឹតិ្តការណ៍ថ្មីៗ

ស្រ្តីឆ្លងទន្លេ និងចាស់ជរាមានជង្ងឺចំនួន ០២គ្រួសារ ក្នុងសង្កាត់ក្រាំងធ្នង់ បានទទួលអំណោយ និងថវិកា ពីលោកស្រី ខៀវ លីលី

4 ខែ មុន 167 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមដំណើរជាមួយអនុប្រធានអនុសាខា សមាជិក សមាជិកាបានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋជាស្រ្តីឆ្លងទន្លេ និងចាស់ជរាមានជីវភាពក្រីក្រខ្វះខាតសរុបចំនួន ០២គ្រួសារ ចុះដល់លំនៅដ្ឋានផ្ទាល់ស្ថិតនៅភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួមមានឈ្មោះ :
១-ស្រ្តីឆ្លងទន្លេឈ្មោះ ឈិន លីនដា អាយុ ២៥ឆ្នាំ មានជំងឺប្រចាំកាយ
២-លោកយាយជរាមានជម្ងឺ ឈ្មោះ សៀង គាត អាយុ ៨០ឆ្នាំ ។
ជាមួយនេះ លោកស្រីប្រធានបាននាំយកអំណោយជូនប្រជាពលរដ្ឋចំនួន ០២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានរួមមាន ៖ អង្ករចំនួន ២៥គីឡូក្រាម ទឹកបរិសុទ្ធចំនួន ០១កេស ទឹកផ្លែឈើ ០១កេស មី ០១កេស ទឹកត្រី ០១យួរ (០៦ដប) ទឹកសុីអុីវ ០១យួរ(០៦ដប) និងថវិកា ១០០.០០០រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ