ព្រឹតិ្តការណ៍ថ្មីៗ

អគ្គីភ័យ ឆេះផ្ទះ សំអាងការ ឃ្វីនអែសធើរ នៅជាន់ទី៣ ក្បែរពេទ្យលោកសង្ឃ

2 ខែ មុន 122 តូ សុផល

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយឆាបឆេះ ផ្ទះសំអាងការ ឃ្វីនអែសធើរ នៅជាន់ទី៣
ដែលបង្កឡើងដោយឆ្លងចរន្តអគ្គិសនី និងខូចខាត់សម្ភារៈបន្តិចបន្តួចក្នុងបន្ទុបធ្វើការ ដូចជាក៉ំព្យូរទ័១គ្រឿង សាឡុង តុ ខណៈមេឃកំពងតែភ្លៀងផងដែរ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤៦ ផ្លូវ១៣៨ ក្រុម២៦ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមលោកវេសេនីយឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះ ឈ្មោះ ស្រី បូពារ ភេទប្រុស អាយុ៥៣ឆ្នាំ នៅផ្ទះកើតហេតុជាមួយកូនៗ បើកសំអាងការ នៅផ្ទះ ជាន់ក្រោម ចំណែកជាន់ទី៣ ដែរឆេះ ជាបន្ទុបធ្វើការរបស់កូន ចាក់សោរទុក ខណៈនោះ ក៏បានឆ្លងចរន្តអគ្គិសនី ឆាបឆេះ ឡើងតែម្ដង ហើយបងប្អូនប្រជាពលរដ្ឋរស់នៅក្បែរនោះ បាននាំគ្នា យកបំពុង ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនរលត់។

លោក បានបន្តទៀតថា ពេលទទួលបានសេចក្ដីរាយការ លោកបានចេញ រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លតទាន់ពេលវេលា មិនបង្កអោយមាមមនុស្សរងរបួស និងរាលដាលដល់ផ្ទះផ្សេងនិងខូចខាត់សម្ភារៈច្រើនឡើយ។

ខណៈអគ្គិភ័យ កំពុងឆាបឆេះ មេឃ ក៏ភ្លៀងខ្លាំងផងដែរ អាជ្ញាធរជំនាញ បានជួយអន្តរាគមន៍បាញ់ពន្លត់ទាំងភ្លៀង រលត់ជាស្ថាពរ។

ក្រោយបញ្ចប់ កម្លាំងនគរបាល បានប្រើប្រាស់រថយន្តពន្លតអគ្គិភ័យចំនួន១គ្រឿង រលត់តែម្ដង និងបង្កអោយខូចខាតសម្ភារៈប្រើប្រាស់បន្តិចបន្តួចរួមមាន ក៉ំព្យូរទ័១គ្រឿង សាឡុង តុផងដែរ គឹតជាប្រាក់ជិត១ម៉ឺនដុល្លារ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ