ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលប៉ុស្តិចាក់អង្រែលើឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀន១១កញ្ចប់

2 សប្តាហ៍ មុន 119 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ អង្គារ ៦រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៥ម៉៣០នាទីទាបភ្លឺ កម្លាំងនគរបាលប៉ុស្តិ៍​ចាក់អង្រែលើ បានធ្វើការល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចតំបន់សំណង់មិនរៀបរយ ផ្លូវ​លំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ០១ នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ដែល​មាន​ឈ្មោះ មាស ថនវុត្ថា ហៅ ជា ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ មិនពិតប្រាកដ ទីលំ​នៅផ្ទះខ្ទមលើវាលខ្សាច់ ផ្លូវ​លំ ភូមិ ព្រែកតាគង់៣ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ​ ។
-វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ១១ កញ្ចប់ថង់តូច និង ប្រអប់ដែកតូចចំនួន ០១ ។
-បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ មាស ថនវុត្ថា ហៅ ជា ឃាត់​ខ្លួននៅ​អធិការដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ