ព្រឹតិ្តការណ៍ថ្មីៗ

អ្នកនៅបុរីពិភពថ្មីទឹកថ្លា សូមឱ្យអជ្ញាធរជួយចាត់វិធានការកន្លែងលាងម៉ូតូនៅចិញ្ចើមផ្លូវ បង្កភាពអនាធិបតេយ្យ

2 ខែ មុន 251 តូ សុផល

ភ្នំពេញ ៖ កន្លែងលាងម៉ូតូនៅលើចិញ្ចើមផ្លូវមួយកន្លែង ក្នុងបុរីពិភពថ្មី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានប្រជាពលរដ្ឋជាច្រើនដែលជាអ្នករស់នៅក្នុងបុរីខាងលើនេះ បានរិះគន់យ៉ាងខ្លាំង និងសុំឱ្យអជ្ញាធរជួយអន្តរាគមផង ដោយសារតែ អ្នកលាងម៉ូតូនោះយកចិញ្វើមផ្លូវរួម ធ្វើជាកន្លែងលាងម៉ូតូ បង្ហៀទឹកមកលើទ្រូវផ្លូវរាល់ថ្ងៃ និងបង្ហូដីចូលលូបង្កឱ្យស្ទះផងដែរ។

ប្រជាពលរដ្ឋនៅក្នុងបុរីពិភពថ្មីទឹកថ្លា បានប្រាប់ឱ្យដឹងថា ចិញ្ចើមផ្លូវនៅក្នុងបុរីនេះ គឺគេទុកសម្រាប់អ្នកធ្វើដំណើរថ្មើជើង ទៅមក ។តែក្រោយមកគេបានបំពានយកយកធ្វើកន្លែងលក់ដូរផ្សេងៗ និងកន្លែងលាងម៉ូតូ យ៉ាងអនាធិបតេយ្យ ធ្វើឱ្យបាត់បងសោភ័ណ្ឌភាពក្នុងបុរី។ប្រជាពលរដ្ឋនៅទីនោះ បាននិយាយថា កន្លែងលាងម៉ូតូនោះ បានបង្ហៀទឹក កខ្វក់មកលើទ្រូងផ្លូវរាល់ថ្ងៃនិងជាប្រចាំតែម្តង និងធ្វើឱ្យដីស្ទះចង្អូរបង្ហូរទឹកទៀតផង ដោយអ្នកលាងម៉ូតូនោះមិនខ្វល់ពីផងប៉ះពាល់ដល់អ្នកដដៃ អ្វីទាំងអស់ ។

បើតាមម្ចាស់បុរី បាននិយាយថា ចិញ្ចើមផ្លូវនៅក្នុងបុរី គឺខាងបុរីមិនមានការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវនោះទេ ដូចជាកន្លែងលាងម៉ូតូនោះជាដើម ព្រោះវាធ្វើឱ្យប៉ះពាល់អ្នករស់នៅទីនេះ ពិសេសោភ័ណ្ឌភាពក្នុងបុរីតែម្តង។

ពាក់ព័ន្ឌនិងប្រតិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ប្តឹងមកអជ្ញាធរខណ្ឌសែនសុខ ក៍ដូចជាសង្កាត់នោះ ត្រូវបានអជ្ញាធរខណ្ឌបញ្ជាក់ថា នឹងចុះនិងចុះពិនិត្យផ្ទាល់ ដើម្បីមានវិធានការជាក់ស្តែងតែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ