ព្រឹតិ្តការណ៍ថ្មីៗ

ចិនចាប់ចិនបង្ខាំងជម្រិតទារប្រាក់ត្រូវប៉ូលិសចាប់ខ្លួន៥នាក់រត់រួច៣នាក់

2 សប្តាហ៍ មុន 170 តូ សុផល

ភ្នំពេញ ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី០២ កក្កដា ២០១៨ នគរបាលក្រុងព្រះសីហនុ បានបង្ក្រាបបទល្មើសជនជាតិចិនចាប់បង្ខាំងជនជាតិចិនដូចគ្នាដើម្បីជំរិតទាប្រាក់ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ។ ចំណែក៣នាក់ទៀតរត់គេចខ្លួនបាត់ ។
ជនសង្ស័យទាំង៥នាក់នោះមាន១.ឈ្មោះ Yang Jun ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកទេសចរណ៍
២.ឈ្មោះ Hou Jian ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ Golden City
៣.ឈ្មោះ Jiu Fei Bin ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ New Macau
៤.ឈ្មោះ Wo Luo Yang ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ជីនប៉ី
​​​៥.ឈ្មោះ Huang Wan Ying ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរអ្នកទេសចរណ៍ (ជនសង្ស័យ៨នាក់តែរត់គេខ្លួន៣នាក់)
សម្ភារៈដកហូតបានរួមមាន៖
. ខ្នោះដៃចំនួន ០៥គូរ
. ពិលឆក់ចំនួន ០២
. ទូរស័ព្ទចំនួន ៧.គ្រឿង ។

ទាក់ទិន និង ករណីបង្ក្រាបក្រុមជនបង្ខាំងមនុស្សជំរិតទាប្រាក់នោះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថ្លែងឲ្យដឹងថា នៅវេលាម៉ោងខាង សមត្តកិច្ចមូលដ្នានទទួលបានព័ត៌មានថា មានជនជនចិន១ក្រុមពពាក់ពពួនគ្នាចេញចូលផ្ទះជួលមួយកន្លែងស្ថិតនៅក្រុម៣៣ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ អាចកំណត់បានជាក្រុមមានសមាសភាពមិនល្អ ។

ក្រោយពេលទទួលបានព័ត៌នោះ ក្នុង នាមរូបលោកជាស្នងការ និង មានជំនាញព្រហ្មទណ្ឌច្រើនឆ្នាំផង បានប្រើប្រាស់កម្លាំងការិយាល័យជំនាញ ចុះទៅសហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និង កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ក្រោមការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា នៃ អយ្យការអមសាលាដំបូងខេត្ត បានចូលទៅធ្វើការឆែកឆេរផ្ទះជួល១កន្លែងនោះ និង បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដូចមានឈ្មោះខាងលើ ព្រមទាំងបានធ្វើការរំដោះជនរងគ្រោះជាជនជាតិចិន ៥នាក់ដែលជនសង្ស័យបានចាប់យកទៅបង្ខាំងទុកដើម្បីជម្រិតទារប្រាក់ផងដែរ ។

លោកស្នងការនគរបាលខេត្តបន្តថា បន្ទាប់ពីសមត្តកិច្វបានធ្វើការឃាត់ខ្លួនសង្ស័យទាំ៥នាក់នោះមក ពួកគេបានសារភាពប្រហាក់ប្រហែលគ្នាថា កាលពីថ្ងៃទី៣០ មិថុនា ២០១៨ ពួកគេជនសង្ស័យ និង ជនរងគ្រោះបានស្រុះស្រួលគ្នាចូលលេងល្បែងសុីសងនៅកាសុីណូមួយ ហើយជនរងគ្រោះ៥នាក់ មាន១.ឈ្មោះ Chen Dong Qin ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នកទេសចរណ៍ ២.ឈ្មោះ Jian Liang ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកទេសចរណ៍ ៣.ឈ្មោះ Zeng Zhi Quo ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ New Macau ៤.ឈ្មោះ Ling Yong Yong ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកទេសចរណ៍ និង ៥.ឈ្មោះ Shi Hao Bo ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នកទេសចរណ៍ បានចាញ់ល្បែងអស់ប្រាក់ពីខ្លួន ហើយក៏បាននាំគ្នាខ្ចីបុលពីជនសង្ស័យ ដើម្បីបានលេងបន្តទៀត ។ ខណៈក្រុមជនសង្ស័យក៏បានចាញ់អស់ប្រាក់ពីខ្លួនដែរ ពួកគេបានទាមទារប្រាក់ពីជនរងគ្រោះវិញ ។ ប៉ុន្តែពេលនោះជនរងគ្រោះ គ្មានប្រាក់សងទៅជនសង្ស័យទេ ព្រោះចាញ់អស់ដូចគ្នា ទើបបានក្រុមជនសង្ស័យបង្កើតគំនិតចាប់បង្ខាំងជនរងគ្រោះ ទុកជំរិតទាប្រាក់ពីឪពុកម្តាយនៅឯប្រទេសចិន ដើម្បីឲ្យផ្ញើលុយមកសងពួកគេវិញ និង ដែលជាថ្នូរក្នុងការដោះ លែងជនរងគ្រោះទាំង៥នាក់នោះ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ