ព្រឹតិ្តការណ៍ថ្មីៗ

(សាហាវមែន) រថយន្តហ៊ីយ៉ាន់ដាយពន្លះរថយន្តកូរ៉េដឹកសំភារះតន្ត្រីកក្រឡាប់ផ្ងាជើងច្រង៉ាងស្លាប់២រងរបួសធ្ងន់ស្រាល៣នាក់នៅផ្លូវជាតិលេខ១

4 ខែ មុន 130 តូ សុផល

កណ្ដាល.៖ បុរសពីរនាក់បានស្លាប់បាត់បង់ជីវិតនិង ៣នាក់ ទៀតរងរបួសធ្ងន់និងស្រាលបន្ទាប់ពីមានរថយន្តហ៊ីយ៉ាន់ដាយតៃកុងងោកមួយភាំងជ្រុលទៅបុករថយន្តកូរ៉េមួយគ្រឿងទៀតដែលចតអែបចិញ្ចើមផ្លូវពេញទំហឹង លាន់ដូច រន្ទះ។ ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងនៅវេលាម៉ោង១និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែកក្ដដាឆ្នាំ២០១៨។
ស្ថិតនៅកំណាត់ផ្លូវជាតិលេខ១ ចំនុចក្នុងភូមិទួលក្របៅឃុំគរគី ស្រុកគៀនស្វាយ ខេត្តកណ្ដាល។

បើតាមសមត្កិច្ច ជនរងគ្រោះទី១៖មានឈ្មោះគ្រឿន សាមឿន ភេទប្រុសអាយុ៣២ឆ្នាំ មុខរបលេងភ្លេង ស្នាក់នៅភូមិទួលត្នោត ឃុំគរគីស្រុកគៀនស្វាយ ខេត្តកណ្ដាល ទី២៖មានឈ្មោះសុខរី ភេទប្រុស អាយុ២៨ឆ្នាំមុខរបលេងភ្លេង ស្នាក់នៅភូមិទួលក្របៅឃុំគរគីស្រុកគៀនស្វាយខេត្តកណ្ដាល។
តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តហ៊ីយ៉ាន់ដាយក្បាលពណ័ស ពាក់ស្លាកលេខភ្នំពេញ.3B7384 បើកដោយបុរសម្នាក់រួមដំណើរនិងព្រូពីរនាក់ពីលិចទៅកើតក្នុងល្បឿនលឿនខណះមកដល់ចំនុចកើតហេតុខាងលើ ដោយសារតៃកុងងោកមួយភាំងជ្រុលទៅបុករថយន្តកូរ៉េក្បាលពណ័ខៀវពាក់ស្លាកលេខ ច3035ភ.ព2 បើកបរទាំងអស់បួននាក់ ដោយសាររថយន្តខូចបាននាំគ្នាចុះរុញពីក្រោយបុក ពេញទំហឹងបណ្ដាលអោយរថយន្តកូរ៉េដែលដឹកឧបករណ៍ ភ្លេងក្រឡាប់ផ្ងាជើងម្ខាងចាក់ចោលឧបករណ៍ភ្លេងពេញផ្លូវ និងបណ្ដាលអោយស្លាប់ភ្លាមៗនិងកន្លែងពីរនាក់ហើយរងរបួសធ្ងន់២នាក់ខាងភ្លេងរីឯខាងរថយន្តបង្ករងរបួសព្រូម្នាក់ ដាច់ម្រាមជើងពីរ។ត្រូវរថយន្តសង្គ្រោះដឹកយកទៅភ្លាមៗ ដើម្បីព្យាបាល។
ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្កួនយកទៅអធិការដ្ឋានស្រុកគៀនស្វាយ។

ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះទៅអធិការដ្ឋានស្រុកគៀនស្វាយរងចាំដោះស្រាយនៅពេលក្រោយ។
ចំណែកសព សមត្ថកិច្ចធ្វើកំ ណត់ហេតុរួចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ