ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត ៖ “ គណបក្សយើងឈ្នះ ដោយសារការបម្រើប្រជាជន ”

2 ខែ មុន 18 តូ សុផល

ខេត្តកំពង់ចាម៖ លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកបាធាយ ខេត្តកំពង់ចាមចំនួន១៤២៩នាក់ កាលពីថ្ងៃអាទិត្យ ទី០១ កក្កដា ២០១៨ ថា៖ អ្នកសង្កេតការណ៍ភ្នាក់ងារគណបក្សធ្វើយ៉ាងណាដើម្បីឲ្យដំណើរការបោះឆ្នោតទៅបានដោយសន្តិវិធីតាមនីតិវិធីដោយរលូននិងយុត្តិធម៌”។ ព្រោះថាអ្នកសង្កេតការណ៍ភ្នាក់ងារគណបក្សនេះហើយគឺជាមនុស្សដែលសំខាន់នៅក្នុងការការពារបក្សនិងជួយដល់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតឲ្យបានរលូន។ នេះគឺជាដំណាក់កាលដ៏សំខាន់ចុងក្រោយដែលយើងត្រូវតែការពារនិងត្រូវតែឈ្នះ ឈ្នះដោយរលូន និងឈ្នះដោយយុត្តិធម៌ដើម្បីបន្តកសាងអោយកាន់តែរីកចំរើនទៅមុខទៀត។

លោក បន្តថា “យើងចង់បានសេចក្តីសុខ យើងចង់បានការរួបរួម” ដូច្នេះស្នើសុំប្រជាពរដ្ឋចំនួន២ចំណុច ទី១ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបោះឆ្នោតគាំទ្រការអភិវឌ្ឍ បោះឆ្នោតគាំទ្រការពារសុខសន្តិភាព ការពារសមិទ្ធិផល ការពារផលប្រយោជន៍ប្រជាជន។ ទី២សូមប្រឆាំងដាច់ខាតការអំពាវនាវនិងគោលនយោបាយរបស់គណបក្សប្រឆាំងដែលធ្វើឲ្យបរទេសបំផ្លាញសេដ្ឋកិច្ច បំផ្លាញជីវិតប្រជាពលរដ្ឋការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការបំផ្លាញសុខសន្តិភាពតាមរយៈការអំពាវនាវឲ្យមានការបះបោរ  យើងត្រូវតែឈ្នះហើយដឹកនាំប្រទេសដោយរលូន។

លោក បញ្ជាក់ទៀតថា “គ្មានអ្វីសំខាន់ជាងការរួមគ្នារក្សាសន្តិភាពនោះទេដើម្បីកសាងប្រទេសការកសាងសន្តិភាពនេះគឺសំខាន់តាមរយៈការបោះឆ្នោតជ្រើសរើសមេដឹកនាំមិនមែនតាមរយៈការការប្រមូលគ្នាបះបោរបំផ្លាញប្រទេសរបស់យើងនោះទេ”។ នេះគឺជាសារសំខាន់ដែលគណបក្សប្រជាជនកម្ពុជាចង់បាន។យើងចង់ឱ្យប្រជាពលរដ្ឋទៅបោះឆ្នោតដោយសន្តិវិធីដោយមិនចង់អោយមានការអុកឡុកនៅការិយាល័យបោះឆ្នោតដូចលើកមុនទៀត។ យើងធ្វើយ៉ាងម៉េចដើម្បីអោយការបោះឆ្នោតទៅដោយរលូនដោយសន្តិវិធីដោយតម្លាភាពសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនថាបក្សណាឬបក្សណាទេ។ ការបោះឆ្នោតគឺជាវិធីតែមួយគត់ក្នុងការជ្រើសរើសអ្នកដឹកនាំនិងដើម្បីអោយកូនចៅយើងសុខសប្បាយតជំនាន់។ ដូច្នេះសុំឲ្យប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតទាំងអស់ឲ្យបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសឲ្យមានការរីកចម្រើនជាបន្តទៀត។

“គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាគឺយកផលប្រយោជន៍ប្រជាជនជាធំ”។ គឺធ្វើអ្វីៗដើម្បីប្រជាពលរដ្ឋ ខិតខំតម្លើងប្រាក់បៀវត្សមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករកម្មការនីរោងចក្រ ខិតខំកសាងសមិទ្ធិផលជាច្រើននៅទូទាំងប្រទេស និងធ្វើឱ្យជីវភាពរស់នៅប្រជាពលរដ្ឋកាន់តែធូរធារ ផ្ទុយពីគណបក្សប្រឆាំងដែលមិនបានយកផលប្រយោជន៍ប្រជាជនជាធំនោះទេគឺមានតែការបោះបោរនិងឲ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាធ្វើឲ្យប៉ះពាល់ដល់ការងារការរស់នៅនិងជីវភាពរបស់ប្រជាពលរដ្ឋ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងច្បាស់ថា “គណបក្សយើងឈ្នះ គឺមានពីរគឺឈ្នះមុនបោះ ឆ្នោត នឹងឈ្នះនៅពេលបោះឆ្នោតឈ្នះ នៅមុនបោះឆ្នោតគឺយើងឈ្នះ ដោយសារការបម្រើប្រជាជន”។

នាកិច្ចបញ្ចប់នៃពិធីនេះ លោក ហ៊ុន បានថ្លែងអំណរគុណចំពោះ ក្រុមការងារគ្រប់លំដាប់ថ្នាក់ដែលបានរួមគ្នាអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលដើម្បីជួយដល់ប្រជាពលរដ្ឋនិងសូមអរគុណដល់សមាជិកសមា ជិការបក្សនៅទូទាំងប្រទេសដែលបានគាំទ្រ ជឿជាក់និងស្មោះស្ម័គ្រនិងការពារបក្សគ្រប់ដំណាក់កាលទាំងអស់ នេះគឺជាភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ