ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត បញ្ជាក់ពីផលប្រយោជន៍ចំនួន២ ដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតទាំងអស់គ្នានាថ្ងៃ២៩ កក្កដា ខាងមុខ!

2 ខែ មុន 80 តូ សុផល

ខេត្តកណ្តាល ៖ លោក ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវភូមិគំរូសប្បុរសធម៌កាតា

​ចំនួន១០០ខ្នងផ្ទះក្រោមជំនួយសមាគម សប្បុរសធម៌កាតា(QATAR CHARITY) សហការជាមួយយសមាគមសម្របសម្រួលនិងអភិវឌ្ឍន៍សង្គម​ នៅភូមិព្រែកថ្មី​ រឃុំជ័យធំ​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃច័ន្ទ  ទី ២​ កក្កដា​ ២០១៨។

ថ្លែងទៅកាន់ប្រជាពរដ្ឋក្នុងឳកាសនោះ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មានផលប្រយោជន៍ចំនួន២ ដែលប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតទាំងអស់គ្នាទី១ ផ្ដល់ឱកាសឲ្យសម្ដេចតេជោហ៊ុន សែន ដឹកនាំប្រទេសបន្តទៅទៀត និងទី២ គឺប្រឆាំងនឹងការបំផុសរបស់គណបក្សប្រឆាំងដែលមិនឲ្យប្រជាពល រដ្ឋទៅបោះឆ្នោតនិងញុះញង់ប្រជាពលរដ្ឋបះបោរដោយហិង្សាក្រោយពេលការបោះឆ្នោតដែលអាចបំផ្លាញសុខសន្តិភាពនិងប្រឆាំងដាច់ខាតចំពោះគោលនយោបាយរបស់គណបក្សប្រឆាំងដែលស្នើឲ្យបរទេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាដែលបំផ្លាញផលប្រយោជន៍ប្រជាពលរដ្ឋ។ យើងមិនចង់ឲ្យមានសកម្មភាពដូចឆ្នាំ ២០១៣ ដែលរំខានការរស់នៅរបស់ប្រជាពលរដ្ឋនិងអាចបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ។

លោក ហ៊ុន ម៉ាណែត បន្តទៀតថា សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់ គណបក្សប្រជាជនទាំង មូល បានដឹកនាំប្រទេសក្នុងរយៈពេល៤០ ឆ្នាំហើយបានរំលត់សង្គ្រាមរយៈពេលជាង៥០០ឆ្នាំ នេះគឺជាសមិទ្ធិផល និងឆន្ទៈរបស់សម្ដេចតេជោនិងគណបក្សប្រជាជន មិនអោយសង្គ្រាមវិលត្រឡប់មកវិញ ហើយជួយឲ្យប្រជាជនរស់នៅក្នុងសុខសន្តិភាព អាចរួមរស់ជាមួយគ្នាដើម្បីជួយអភិវឌ្ឍប្រទេសអោយមានការរីកចម្រើន។ យើងមិនចង់ឲ្យមានសង្គ្រាម យើងចង់បានសន្តិភាព និងការអភិវឌ្ឍបន្តទៀតដើម្បីប្រជាជន។ នេះគឺជាគោលការណ៍របស់រាជរដ្ឋាភិបាលនិងជាមោទនភាពរបស់យើងទាំងអស់គ្នា។

លោក បញ្ជាក់បន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសតាំងពីបាតដៃទទេ ក្រោយពីយើងទាំងអស់គ្នាបានរងទុក្ខវេទនានៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយឆ្នាំ ១៩៧៩ យើងមានបាតដៃទទេ បើយើងមិនរួមគ្នា យើងមិនអាចទប់ស្កាត់ការវិល ត្រឡប់របស់ ប៉ុល ពតបានទេហើយខ្មែរយើងក៏មិនអាចរស់បានសុខនិងកសាងប្រទេសរីកចម្រើនដូចសព្វថ្ងៃដែរ។ អ្នកដែលដែលព្រាត់គ្នាហើយបានជួបគ្នាវិញ មានជីវិតរស់នៅដល់សព្វថ្ងៃគឺជាបុណ្យសំណាងដែលអ្នកខ្លះព្រាត់ហើយមិនបានជួបគ្នា។ ដូច្នេះយើងទាំងអស់គ្នាដែលមានជីវិតរស់នៅត្រូវរួបរួមសាមគ្គីគ្នាមិនរើសអើងសាសនា រួមគ្នាអភិវឌ្ឍប្រទេសជាតិ។

ដូច្នេះ សូមប្រជាពលរដ្ឋបន្តជឿទុកចិត្តចំពោះរាជរដ្ឋាភិបាលដែលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំ នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ចុះជាប់ជាមួយប្រជាពលរដ្ឋ ដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។ នេះគឺជាកម្លាំងចិត្ត ជាទឹកចិត្តជាមួយប្រជាពលរដ្ឋនិងឆន្ទៈដឹកនាំប្រទេសឲ្យបានរុងរឿងនិងឲ្យប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ។ ដូច្នេះសូមប្រជាពលរដ្ឋបោះឆ្នោតជូនសម្តេចតេជោដើម្បីថែរក្សាសមទ្ធផលទាំងអស់គ្នាជាបន្តទៅទៀតហើយយើងរួមគ្នាកសាងប្រទេសទៅមុខទៀត។

លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា ដើម្បីសុខសន្តិភាព ភាពសម្បូរសប្បាយរុងរឿងនិងការរួបរួមគ្នាអភិវឌ្ឍប្រទេសជាបន្តទៀតសូមអញ្ជើញប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបំពេញសិទ្ធិជាប្រជាពលរដ្ឋនិងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់កំលាំងចិត្តនិងការគាំទ្រឲ្យលោកដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើននិងដើម្បីអោយប្រជាពលរដ្ឋរស់នៅក្នុងសុខសន្តិភាពមុខទៀត។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ