ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យម្នាក់ ករណីចោរកម្ម និង ជួញដូរគ្រឿងញៀន

2 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៥រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០ និង១០នាទី កំលាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ករណីចោរកម្ម(លួចម៉ូតូ) និង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់នៅចំណុចលើ រថភ្លើង ក្រុមទី១៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលប្រព្រឹត្តលួចម៉ូតូនៅចំណុចផ្ទះជួល លេខ៧១ ផ្លូវ លេខ៥៩៨ ក្រុមទី២ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៩:៣០នាទី ។

ជនសង្ស័យ ឈ្មោះ ហួត សុខហេង ហៅ ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ពុំចាំលេខ ផ្លូវ រថភ្លើង ក្រុម ទី១៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2014 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-7091 ដែលមានលេខតួ: 312540 និងលេខ ម៉ាស៊ីន: 312531 (ជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួច) ។

ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់ធំ  និងលុយខ្មែរចំនួន៤០០.០០០៛ (សែសិបម៉ឺនរៀល) ចាប់យកពីជនសង្ស័យឈ្មោះ ហួត សុខ ហេង  ។

ជនរងគ្រោះ ឈ្មោះ  លន់ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅផ្ទះជួល លេខ៧១ ផ្លូវ លេខ៥៩៨ ភូមិទំនប់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ប្រភពបានអោយដឹងថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៩:៣០នាទី ជនរងគ្រោះឈ្មោះ លន់ សុខុម ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2014 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FG-7091 ដែលមានលេខតួ: 312540 និងលេខ ម៉ាស៊ីន: 312531 ចេញពីធ្វើជាងសំណង់នៅម្ដុំការសំណង់ផ្សារថ្មី ត្រឡប់មកផ្ទះជួលវិញ ពេលមកដល់ផ្ទះជនរងគ្រោះបានចតម៉ូតូទុក នៅខាងក្នុងបរិវេណផ្ទះជួលខាងលើបន្ទប់ជួលខ្លួន ដោយ មិនបានចាក់សោរកម៉ូតូទេ រួចហើយជនរងគ្រោះក៏បានចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួនទៅ បាន ប្រហែល១៥នាទី ជនរងគ្រោះក៏ចេញបំរុងទៅទិញ បាយហូបនៅខាងក្រៅ  ស្រាប់តែមកដល់កន្លែងទុកម៉ូតូវិញក៏បាត់តែម្ដង  ។  ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ភ្នំពេញថ្មី  ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកម៉ូតូខ្លួនមកវិញ  ។

លុះមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១០:១០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda C125ពណ៌ខ្មៅ ទៅធ្វើការជាជាងសំណង់នៅការដ្ឋាន សំណង់នៅម្ដុំផ្សារថ្មី  លុះពេលជនរងគ្រោះជិះតែម្នាក់ឯងមកដល់ចំណុចផ្លូវរថភ្លើង ក្រុមទី១៣៩ ភូមិ៣ សង្កាត់ ស្រះចក ខណ្ឌដូនពេញ  ក៏ឃើញម៉ូតូរបស់ខ្លួន ដែលបាត់ ចតនៅលើផ្លូវ រថភ្លើង ភ្លាម នោះជនរងគ្រោះក៏បានមករាយការណ៌ប្រាប់កំលាំងផ្នែកព្រហ្មទណ្ឌ ខណ្ឌទួលគោក ដែលកំពុងល្បាតការពារសុវត្ថិភាព នៅមូលដ្ឋាននៅជាប់ព្រំប្រទល់គ្នា និងសង្កាត់ស្រះចក ភ្លាម នោះកំលាំងយើងក៏ជួយអន្តរាគមន៍ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ ហួត សុខ ហេង ហៅ ហេង និងចាប់យកម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FG-7091 (ជាម៉ូតូរបស់ជនរងគ្រោះបាត់ ) និងឆែក នៅក្នុងខ្លួនជនសង្ស័យរូបនេះ មានវត្ថុតាង ក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ធំ នៅក្នុងហោប៉ៅខោខាងស្ដាំ ភ្លាមនោះកំលាំងសមត្ថកិច្ចយើងក៏ធ្វើការឃាត់ខ្លួនជនសង្ស័យរូបនេះ រួមនិងវត្ថុតាង(ម៉ូតូរបស់ជនរងគ្រោះ និងក្រាមពណ៌សថ្លាមួយកញ្ចប់ធំ) បញ្ជូនយកមកកាន់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធីច្បាប់តែម្ដង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួត សុខ ហេង សមត្ថកិច្ចយើងបានយក ទឹកនោមជនសង្ស័យរូប នេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល មានភាព វិជ្ជមាន (មានសារធាតុញៀន)។

បច្ចុប្បន្ន: ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ស៊េរី2014 ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1FG-7091 ដែល មានលេខតួ: 312540 និងលេខម៉ាស៊ុន: 312531 (ជាម៉ូតូរបស់ជនរងគ្រោះចាប់យកពីជនសង្ស័យឈ្មោះ ហួត សុខ ហេង ) សមត្ថកិច្ចយើងបានធ្វើការ ប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

បច្ចុប្បន្ន: ជនសង្ស័យឈ្មោះ ហួត សុខ ហេង កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ