ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ និងភរិយា បានអញ្ជើញចូលរួមពិធីបុណ្យសព លោក ង៉ែត ឈុន ឪពុកបង្កើត លោក ឆោម ថៃ

4 ខែ មុន 65 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង២១:០០នាទីយប់

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកស្រី បានអញ្ជើញចូលរួមពិធីបុណ្យសព លោក ង៉ែត ឈុន ឪពុកបង្កើត លោក ឆោម ថៃ ប្រជាការពារខណ្ឌដូនពេញ ដែលបានទទួលមរណៈភាព នៅយប់ថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៩:៤៧នាទី ក្នុងជន្មាយុ៧១ឆ្នាំ ដោយជរាពាធ សពតម្កល់ ធ្វើបុណ្យតាមប្រពៃណី នៅខេត្តកំពត ក្នុងនោះលោក អភិបាល និងលោកស្រី បានចូលបច្ច័យបុណ្យ ចំនួន១,០០០,០០០រៀល រួមជាមួយង្ករចំនួន២បាវស្មើរ១០០គីឡូ ទឹកសុទ្ធចំនួន១០កេះ មីម៉ាៗចំនួន១០កេះ ទឹកក្រូចចំនួន១០កេះ និង ទឹកត្រីទឹកស៊ីអ៊ីវចំនួន១០យួរ ។

បច្ច័យរបស់មន្ត្រីរាជកាសាលាខណ្ឌចំនួន២,៦០០,០០០រៀល សរុបបច្ច័យរួមចំនួន៣,៦០០,០០០រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ