ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀនកណ្តាលក្រុងភ្នំពេញ រឹបអូសគ្រឿងញៀន ជាង១៦គីឡូក្រាម

4 ខែ មុន 495 តូ សុផល

ភ្នំពេញ ៖ ដោយមានការបញ្ជាដឹកនាំដោយផ្ទាល់ ពី ឯកឧត្តម ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន  នៅថ្ងៃទី១ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង៣០ នាទីកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) ដឹកនាំដោយលោក ឧ ត្រី ហម គន្ធី នាយក រងមន្ទីរ  ដែលមានការដឹកនាំសម្របសម្រួល ពីលោក សៀង សុខ ព្រះរាជអាជ្ញារងបានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿញៀនខុសច្បាប់ នៅចំណុចដងផ្លូវក្បែរស្ថានទូតចិន ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការខាងលើកម្មកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉េង រតនា ហៅ ខ្វៃ ភេទ ប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ។

វត្ថុតាង៖គ្រឿងញៀនសរុប 16kg 514.43g ក្នុងនោះថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE ) ទម្ងន់ 15kg 812.69g ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន (Heroine) 701.74g៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ