ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងៗ​និងគ្រូបង្វឹក​ សរុប​១៣នាក់​ ត្រូវបានជួយសង្គ្រោះ​ បានហើយ​

2 ខែ មុន 671 តូ សុផល

បាងកក៖ នៅលើបណ្តាញសង្គម​ កំពុងតែសម្តែងអារម្មណ៍សប្បាយរំភើប​ នៅពេលដែលទទួលដំណឹងថា​ ក្មេងៗ​ និងគ្រូបង្វឹក​ត្រូវបានគេរកឃើញវិញហើយ​ បើតាមសារព័ត៌មានផ្លូវការ​របស់ថៃ​ បានចេញផ្សាយនៅមុននេះបន្តិចថា​ ​ក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកម្នាក់ នៅមានជីវិតទាំងអស់​ ប៉ុន្តែដោយសារតែហត់នឿយ​ និងមិនបានទទួលទានអាហារច្រើនថ្ងៃ​ ទើបធ្វើឲ្យពួកគាត់គ្មានកំលាំង​។

ក្រោយពីរកឃើញ​ ក្មេងៗ​ និងគ្រូបង្វឹក​ អាជ្ញាធរ​ គ្រួសាររបស់ពួកគេ​ បានយកពួកគេចាកចេញ​ពីរូងភ្នំមកវិញ ព្រោះតែស្ថានភាព​ក្នុងនោះមានភាពលំបាក​ខ្លាំងណាស់ ដោយសារចម្ងាយដ៏ឆ្ងាយ ហើយចំណុចខ្លះ គឺក្រុមជំនាញ​សង្គ្រោះបាន​អះអាងថា ពួកគេត្រូវមុជ​កាត់ភក់ថែម​​ទៀតផង ទើបអាចត្បុល​ទៅដល់កន្លែង​ ដែល​មនុស្សទាំង ១៣នាក់ ជាប់ខ្លួន​ អស់រយៈពេល ជិត១០ថ្ងៃ។​ ទោះយ៉ាងណា​ DR Super Stars​ នឹងផ្សាយព័ត៌មានបន្តបន្ទាប់ជូនទស្សនា​ បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ