ព្រឹតិ្តការណ៍ថ្មីៗ

មនោសញ្ចេតនាបរិសុទ្ធ កើតចេញពីការយកចិត្តទុកដាក់ជាក់ស្តែង!

2 ខែ មុន 73 តូ សុផល

 

ភ្នំពេញ៖ រយៈពេលជិត៥ឆ្នាំនៅភ្នំពេញ ឯកឧត្តម រ័ត្ន ស្រ៊ាង តែងចុះជួបសំណេះសំណាលនិងសួរសុខទុក្ខផ្ទាល់ ជាមួយប្រជាពលរដ្ឋ គ្រប់ជាន់ថ្នាក់ គ្រប់ភូមិទាំងអស់ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងអំឡុងពេលជិត៥ឆ្នាំមកនេះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានទទួលដោះស្រាយសំណូមពរជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ នៃសង្កាត់ព្រែកកំពឹសជាច្រើន រហូតទទួលបានការស្រលាញ់រាប់អានពីបងប្អូន ដោយមនោសញ្ចេតនាបរិសុទ្ធ។ កន្លងមក ឯកឧត្តម រ័ត្ន ស្រ៊ាង បានជួយដោះស្រាយជីវភាពប្រជាពលរដ្ឋទីទាល់ក្រជួបការលំបាកក្នុងសង្កាត់ព្រែកកំពឹស ចំនួន១៤គ្រួសារជារៀងរាល់ខែ ដោយឧបត្ថម្ភនូវអង្ករគ្រប់គ្រាន់តាមតម្រូវការ ថវិកាពី១០ទៅ៣០ម៉ឺនរៀលក្នុង១គ្រួសារ ទឹកត្រីទឹកស៊ីអ៊ីវ និងសម្ភារៈបរិក្ខាផ្សេងៗតាមការជាក់ស្តែង, ជួយសាងសង់ផ្ទះថ្មីជូនចាស់ជរាទុរគត ចឹញ្ចឹមចៅច្រើននាក់, ចែកកង់និងសម្ភារៈសិក្សារដល់សិស្សក្រីក្រ រាប់រយនាក់, ជួយសាងសង់សាលាបុណ្យភូមិ សម្រាប់ជាកន្លែងរៀបចំកម្មវិធី បុណ្យភូមិប្រចាំឆ្នាំតាមភូមិរៀងៗខ្លួន, ចូលរួមរំលែកទុក្ខនិងបរិច្ចាគថវិកា អង្ករ ទឹកត្រីទឹកស៊ីអ៊ីវ ជូនដល់ក្រុមគ្រួសារទាំងឡាយណាដែលជួបទុក្ខបាត់បង់សមាជិកគ្រួសារដោយមិនរើសអើងនិងមិនប្រកាន់និន្នាការ, ជួយឧបត្ថម្ភសម្លៀកបំពាក់កីឡាដល់ប្អូនៗកុមារនិងយុវជនចាប់ពីអាយុ៣ឆ្នាំរហូតដល់រៀន ចប់មហាវិទ្យាល័យ ទូទាំងសង្កាត់ព្រែកកំពឹស, ចែកបាល់ទាត់ បាល់ទះ បំផុសវិស័យកីឡាទូទាំងសង្កាត់, និងជួយស្តារប្រឡាយ ដាក់លូ ធ្វើផ្លូវចាក់គ្រោះចាក់បេតុង ជាបន្តបន្ទាប់ជាប់ៗគ្នា។

ជាក់ស្តែង កាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ប្រជាពលរដ្ឋក្នុងភូមិចំនួន០២ គឺភូមិស្រីស្នំនិងភូមិក្រាំងស្វាយ បានស្នើសុំ ឯកឧត្តមឲ្យជួយកសាងផ្លូវចាក់បេតុងឆ្អឹងដែក ក្នុងភូមិពួកគាត់ មានប្រវែងសរុបជាង ០១គីឡូកន្លះ(១៥៨០ម៉ែត្រ) ត្រូវបាន សាងសង់រួចរាល់បញ្ចប់ជាស្ថាពរតាមសំណូមពរពលរដ្ឋ ព្រមទាំងប្រកាសបិទការដ្ឋាន ប្រគល់ផ្លូវជូនពួកគាត់ប្រើប្រាស់ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម រ័ត្ន ស៊្រាង បាននាំយកនូវអាហារសម្រន់រួមមាន នំបុ័ងចំនួន ៨០០ដើម ការ៉េមចំនួន ៩០០ដើម ទឹកអំពៅ និងទឹកសុទ្ធចូលរួមបរិភោគជាមួយប្រជាពលរដ្ឋ ដោយភាពរីករាយ ស្និទ្ធស្នាលក្រៃលែង ព្រមទាំងមានចែកជូននូវកង្ហារដៃ ជូនដល់សមាជិកចូលរួមទាំងអស់ គឺក្នុងម្នាក់ៗទទួលបានកង្ហារដៃ ០១គ្រឿង។
ហើយគេក៏សង្កេតឃើញ បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវមនោសញ្ចេតនាស្រឡាញ់រាប់អាន ឯកឧត្តម រ័ត្ន ស្រ៊ាង ដោយទឹកចិត្តស្មោះត្រង់បរិសុទ្ធ ស្និតស្នាលកក់ក្តៅ រហូតមានអ្នកបេះផ្លែមាន ពីដើមខ្លួនឯងផ្ទាល់ ប្រគល់ជូនដល់ឯកឧត្តមដោយសេចក្តីពេញចិត្ត។

ថ្លែងក្នុងឱកាស ប្រគល់សមិទ្ធិផលថ្មី ផ្លូវចាក់បេតុងឆ្អឹងដែក ជូនដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកឡើងថា ការជួបជុំគ្នាប្រកបដោយភាពស្និតស្នាលសប្បាយរីករាយដូចដែលយើងមានថ្ងៃនេះ និងឱកាសអភិវឌ្ឍន៍ភូមិឋានយើងឲ្យរីកចម្រើនបាន អាស្រ័យដោយយើងមានសន្តិភាពពេញលេញ ហើយសន្តិភាពនេះពុំមែនកើតឡើងដោយចៃដន្យទេ គឺកើតឡើងដោយមាន នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយសម្តេចបានជីវិតធ្វើជាដើម្បីទុន ដើម្បីបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមទាំងស្រុង នាំសុខសន្តិភាព ជូនប្រទេសជាតិ ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រខ្មែរជាង៥០០ឆ្នាំ។ ដូច្នេះសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសន្តិភាពមួយនេះឲ្យបានល្អ និងបន្តការរួមសាមគ្គី ជួយគ្នាអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនតទៅមុខ និង សូមទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កុំបីខាន ដើម្បីបង្ហាញពីឆន្ទៈ រួមសាមគ្គី បង្រួបបង្រួមជាតិ ឯកភាពជាតិខ្មែរតែមួយ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ