ព្រឹតិ្តការណ៍ថ្មីៗ

អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

2 ខែ មុន 93 តូ សុផល

បាត់ដំបង៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ សាលាខេត្តបាត់ដំបងប្រារព្វពិធីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រថានបទ(ចូលរួមទាំងអស់គ្នាដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន)។
កម្មវិធីនេះបានប្រារព្វឡើងក្នុងបរិវេណផ្លូវលេខ៣ខាងមុខសាលាខេត្តបាត់ដំបងដោយមានការចូលរួមដោយឯកឧត្តមមាស វិរិទ្ធ អគ្គលេខាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ហឿងសុគន្ធ អភិបាលរងខេត្ត មន្រីរាជការគ្រប់លំដាប់ថ្នាក ប្រជាពលរដ្ឋនិងសិស្សានុសិស្សយ៉ងច្រើនកុះករ។
ក្រោយពីលោកនាយឧត្តមសេនីយ៍ មាស វិរិទ្្ធមានមតិសំណេះសំណាលក្នុងកម្មវិធីរួចមកគ្រឿងញៀនចំនួន៧គីឡូក្រាមត្រូវបានដុតកំទេចចោលក្នុងគោលបំណងលុបបំបាត់គ្រឿងញៀន។
គួររំលឹកផងដែរថា៖សព្វថ្ងៃនេះគ្រឿងញៀនកំពុងចរាចរតាមទីសាធារណះក្នុងក្រុងបាត់ដំបងឬការលួចសេពគ្រឿងញៀនក្នុងផ្ទះសំណាក់និងសណ្ឋាគារមួយចំនួនសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធគួរស្រាវជ្រាវបន្តចាត់ការទៅតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ