ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ចងកសម្លាប់ខ្លួនព្រោះតែបំណុល៦មុឺនដុល្លារ

2 សប្តាហ៍ មុន 285 តូ សុផល

បាត់ដំបង៖ចំពាក់បំណុលធនាគារអម្រិតចំនួន៦មុឺនដុល្លារដោយស្រាយមិនចេញបុរសម្នាក់សម្រេចចិត្តកងកសម្លាប់ខ្លួនបញ្ចប់បញ្ហា។
សពជនសង្ស័យត្រូវបានពលរដ្ឋប្រទះឃើញនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ចំណុចភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពព័ត៌មានបីនគរបាលស្រុកបវេលបានអោយដឹងថា៖ជនរងគ្រោះឈ្មោះ មាស អៀង ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិ-ឃុំ-កើតហេតុខាងលើ។
យោងតាមការស្រាវជ្រាវកម្លាំងនគរបាលជំនាញស្រុកបវេលបានអះអាងថាជនរងគ្រោះសម្រេចចិត្តចងកសម្លាប់ខ្លួនព្រោះតែជំពាក់លុយធនាគារអម្រិតច្រើនពេកដោះស្រាយមិនរួច។
ប្រភពច្បាស់ការពីកូនស្រីជនរងគ្រោះបានរៀបថាឪពុករបស់ខ្លួនតែងពោលថាពិបាកចិត្តណាស់មិនគួរលង់ខ្លួនដល់ថ្នាក់នេះសោះឡើយប៉ុន្តែនាងមិននឹកស្មានថាឪពុករបស់ខ្លួនដាច់ចិត្តយកខ្សែនីឡុងចងកធ្វើអត្តឃាតបញ្ចប់ជីវិតចោលគ្រួសារទាំងអាល័យ។
បច្ចុប្បន្នសពត្រូវក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួច៕ដោយសុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ