ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមប្រឹក្សាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី២ ក្រោមអធិបតីភាព លោក ហែម អាន

4 ខែ មុន 193 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៤:៣០នាទីរសៀល ក្រុមប្រឹក្សាខណ្ឌដូនពេញ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី២ ក្រោមអធិបតីភាព លោក ហែម អាន ប្រធានក្រុមប្រឹក្សា និងលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅសាលាខណ្ឌដូនពេញ ។
អង្គប្រជុំនេះ មានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌដូនពេញ គណៈអភិបាលខណ្ឌ តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ ចៅសង្កាត់ទាំង១១ ប្រធាននិងតំណាងទីរួមផ្សារទាំង៣ ប្រធាន-អនុប្រធានការិយាល័យ អង្គភាពទាំង៥ និងប្រធានការិយាល័យជំនាញជុំវិញខណ្ឌ ព្រមទាំងតំណាងប្រជាពលរដ្ឋ។
របៀបវារៈ សំរាប់កិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញអាណត្តិទី២ រួមមាន៖
1- ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី២
2- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញ រយៈពេល១២ខែ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្ដិទី២ ឆ្នាំទី៥ (២០១៨-២០១៩)
3- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណតិ្តទី២ ឆ្នាំ ២០១៨
4- ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០១៩-២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ
5- ពិនិត្យ និងអនុម័តកំណត់បែងចែកតួនាទី ភារកិច្ចរបស់គណៈអភិបាលខណ្ឌដូនពេញ
6- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា ឆ្នាំ២០១៨ របស់ រដ្ឋបាលខណ្ឌដូនពេញ
7- ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០១៨ របស់ រដ្ឋបាលខណ្ឌដូនពេញ
8- ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែមិថុនា ឆ្នាំ២០១៨ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ
9- ការងារផ្សេងៗ ។
ក- រាយការណ៍ជូនអំពីការងារបន្ដពង្រឹងរៀបចំសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ក្នុងមូលដ្ឋាន
ខ- រាយការណ៍ជូនអំពីផែនការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅមុនថ្ងៃ ក្នុងថ្ងៃ និងក្រោយថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្នុងរាជធានីភ្នំពេញ
គ- ផ្សព្វផ្សាយលិខិតលេខ ៧៩៣/១៨ដកអ.អ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពី ការបែងចែកសិទ្ធិទទួលខុសត្រូវ ក្នុងការចេញលិខិតអនុញ្ញាតក្នុងវិស័យជលផល
ឃ-រាយការណ៍អំពីសំណើសុំតែងតាំង មន្ត្រីរាជការ បម្រើការក្នុងការិយាល័យជំនាញ ជុំវិញ ខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ