ព្រឹតិ្តការណ៍ថ្មីៗ

អតីត បុគ្គលិក កម្មករ សហគ្រាសផលិត ឥតក្បឿងអង្គរ ព្រមរំសាយការតវ៉ា ក្រោមការសម្របសម្រួល ពី ឯកឧត្តម ប៉ា សុជាតិវង្ស

4 ខែ មុន 68 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ១៦: ០០នាទីរសៀល ថ្ងៃចន្ទ ៥រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ក្នុងនាមប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ បានអញ្ជើញចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន ៥៤នាក់ តំណាងអោយ ៣៣០ គ្រួសារ ដែលជាអតីត បុគ្គលិក កម្មករ សហគ្រាសផលិត ឥតក្បឿងអង្គរ មកពីក្រុម ទី ២៣ និង ទី ២៤ ភូមិព្រែកតាឡុង ៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលប្រជាពលរដ្ឋ ចំនួន ៣៣០គ្រួសារ ធ្វើការទាមទារ អោយលោក ហែម រ៉ែង ជាអតីតប្រធានការិយាល័យ គណនេយ្យ សហគ្រាសផលិតឥតក្បឿងអង្គរ ដែលបានរំលោភយកស្រះចិញ្ចឹមត្រី របស់សមាគមន៍ចំនួន ៣កន្លែង យកទៅលក់អោយលោកស្រី លឹម ស៊ីណា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រជាពលរដ្ឋទាំង ៣៣០គ្រួសារនេះធ្វើការតវ៉ា ដើម្បីអោយម្ចាស់ដី ក៍ដូចជាអាជ្ញាធរពាក់ពន្ធ័រក ដំណោះស្រាយ និង សំណងជូនពួកគាត់ ។

ឯកឧត្តម ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិង ក្នុងនាមប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ ក៍បានធ្វើការសំរបសំរួល និង ទទួលយកសំណូមពរបងប្អូនប្រជាពលរដ្ឋអតីតកម្មករឡឥដ្ឋ និង បានអោយតំណាងបងប្អូនកម្មករ ចំនួន ៤នាក់ រៀបចំឯកសារអោយបានច្បាស់លាស់ និង ត្រឹមត្រូវ ដើម្បីចូលរួមប្រជុំរកដំណោះស្រាយជាមួយឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារ ចុះជួយខណ្ឌមានជ័យ នៅថ្ងៃព្រហស្បតិ៍ ទី ៥ ខែ កក្កដា ឆ្នាំ ២០១៨ វេលាម៉ោង ៨ព្រឹក នៅសាលាខណ្ឌមានជ័យ រវាងភាគីទាំងសងខាង ។

បន្ទាប់មកបងប្អូនប្រជាពលរដ្ឋ ចំនួន ៥៤នាក់ តំណាងអោយប្រជាពលរដ្ឋទាំង ៣៣០គ្រួសារ ដែរឈរនៅខាងមុខផ្ទះ លោកជំទាវ លឹម ស៊ីណា ក៏បានឯកភាព រំសាយត្រឡប់ទៅផ្ទះវិញតាមការស្នើសុំរបស់ឯកឧត្តម ប៉ា សុជាតិវង្ស ក្នុងនាមប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ ដើម្បីរងចាំប្រជុំរកដំណោះស្រាយ នៅថ្ងៃទី ៥ នៅសាលាខណ្ឌមានជ័យវិញ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ