ព្រឹតិ្តការណ៍ថ្មីៗ

ពិធី​សម្ពោធ​ក្លោងទ្វារ​ និង​អគារ​សាល​ប្រជុំ​ដែល​ទេីប​នឹង​សាងសង់​ថ្មី​ របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់

4 ខែ មុន 81 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ព្រឹក​ថ្ងៃ​ទី២ ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ​ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជាអធិបតី ក្នុង​ពិធី​សម្ពោធ​ក្លោងទ្វារ​ និង​អគារ​សាល​ប្រជុំ​ដែល​ទេីប​នឹង​សាងសង់​ថ្មី​ របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ របាយការណ៍​ស្វាគមន៍​ ដែល​អាន​ដោយ​ លោក​វរសេនីយ៍​ឯក​ហ៊ីង​ ច័ន្ទ​រិទ្ធ​ អធិការ​នគរបាលស្រុក​ព្រៃនប់​ បាន​ឲ្យ​ដឹង​ថា៖ អគារ​សាល​ប្រជុំ​នេះ​ មាន​ទំហំ​៨,៣០ម៉ែត្រ​ ×១៥ម៉ែត្រ​ បាន​ដំណើរការ​សាងសង់​ តាំង​ពី​ខែមីនា​ ឆ្នាំ​២០១៨​ ចំណាយ​ថវិកា​អស់​ ប្រមាណ២៨.៦៣៥​$ (ពីរ​ម៉ឺន​ប្រាំ​បី​ពាន់​ប្រាំ​មួយ​រយ​សាម​សិបប្រាំ​ដុល្លារ) ។ ខ្លោង​ទ្វារ​ ប៉ុស្តិ៍​យាម​ និង​ របង​ចំណាយ​ថវិកា​អស់​ចំនួន​៦​៥​៦​០​$(ប្រាំ​មួយ​ពាន់​ប្រាំ​រយ​ហុកសិប​ដុល្លារ) និង​ អគារ​នគរបាល​ព្រហ្មទណ្ឌ​ទំហំ​៨,១​០ម៉ែត្រ​×៨,១០​ម៉ែត្រ​ ចំណាយ​ថវិកា​អស់​ប្រមាណ​១៥.៨០០​$ (មួយ​ម៉ឺន​ប្រាំ​ពាន់​ប្រាំ​បី​រយ​ដុល្លារ) ។ ថវិកា​ដែល ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុធ្វើការអំពាវនាវបានពីការចូលរួមសបុរសជន និងលោកអធិការរងស្រុកព្រៃនប់ ហួរ យ៉ៃចូលរួម។
កម្មវិធី​នោះ ក៏​បាន​ធ្វេី​ពិធី​ប្រកាស​តែងតាំង​ អធិការ​រង​មួយ​រូប​ ទទួល​ការងារ​កិច្ច​ការ​ប៉ុស្តិ៍​រដ្ឋបាល​ និង​ នាយ​នគរបាលប៉ុស្តិ៍រដ្ឋបាល​ ឃុំ​រាម​ មួយ​រូប​ផង​ដែរ ។ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការ នគរបាលខេត្ត បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់​ ដែល​បាន​រួម​គ្នា​បំពេញ​ការ​ងារ​បំរេី​ប្រជា​ពលរដ្ឋ​បាន​ល្អ​។
លោក​ស្នងការ​ បានបញ្ជាក់​បន្ថែម​ សូម​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​អស់​ ត្រូវ​រួមគ្នា​ខិតខំ​ អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​បាន​ល្អ​ ជាប់​ជា​ប្រចាំ​។
បន្ទាប់​មក​លោក​ស្នងការ​បាន​ធ្វើការ​បែងចែក​សម្ភារៈ​ប្រើប្រាស់​រួមមាន៖
-​ ខែ​ល​ចំនួន​៥០
– ដំបង​ឆក់​៤៥ដេីម
-​ ដំបង​ប្រឆាំង​បាតុកម្ម​៤៥​ដេីម
-​ ឯកសណ្ឋាន​ប្រយុទ្ធការ​ពារបាតុកម្ម​៤៥​កំប្លេ
– មួក​ការពារ​៤៥មួក
– អាវ​ភ្លៀង​ចំនួន១១៥​កំប្លេ
– អង្ករ​ចំនួន​៦​៦​បាវ​ និង​ ស្រា​បៀរ​ចំនួន​១២​១​កេស​ ចែក​ជូន​ដល់​ គ្រប់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ទាំង​បី​ មាន​ ​ព្រៃនប់​ កំពង់​សិលា​ និង​ស្រុក​ស្ទឹង​ហាវ​ ដេីម្បី​ធ្វេី​ការ​បែងចែក​បន្ត​ដល់​គ្រប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​នានា​ យក​ទៅ​ប្រើប្រាស់​ផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ