ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋចាស់ជរា ក្រីក្រខ្វះខាតចំនួន ០២គ្រួសារ សង្កាត់ឃ្មួញបានទទួលអំណោយពី លោកស្រី លោកស្រី ខៀវ លីលី

2 ខែ មុន 68 តូ សុផល

ភ្នំពេញ៖  នៅរសៀលថ្ងៃច័ន្ទ ៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនឹងថ្ថៃទី០២ ខែកក្កដា ឆ្នាំ២០១៨

លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយអនុប្រធាន និងសមាជិកា បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺ និងក្រីក្រខ្វខាតចំនួន ០២គ្រួសារ ដល់លំនៅដ្ឋាន ដោយគ្រួសារ ទី១ឈ្មោះ បុិន ចិន្តា អាយុ៥៥ឆ្នាំ រស់នៅភូមិសែនសុខទី៣ ជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅផ្ទះ គ្រួសារទី២ លោកយាយចាស់ជរាគ្មានទីពឹង ឈ្មោះ អ៊ុន យ៉ុន អាយុ៧២ឆ្នាំ រស់នៅភូមិសែនសុខទី៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាមួយនេះ លោកស្រីប្រធានបាននាំយកអំណោយជូនប្រជាពលរដ្ឋទាំងពីរគ្រួសារ ដោយក្នុងមួយគ្រួសាទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ០១កេស ទឹកផ្លែឈើ០១កេស មី០១កេស ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ និងថវិកាចំនួន ១០០.០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ