ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សហការី​ នាំយក​សម្ភារៈ​សិក្សា យក​ទៅ​ចែក​ជូន​ សិស្សានុសិស្ស​សាលា​អនុ​វិទ្យាល័យ​ដូងប្រេង​តានៃ

2 សប្តាហ៍ មុន 55 តូ សុផល

ខេត្ត​ព្រះសីហនុ៖ ព្រឹក​ថ្ងៃ​ទី០២ ខែ​កក្កដា​ ឆ្នាំ ២០១៨ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​សហការី​ នាំយក​សម្ភារៈ​សិក្សា និង អាហារសម្រន់ មាន​ នំបញ្ចុក​ សំឡ​ការី​ នំប៉័ង​ យក​ទៅ​ចែក​ជូន​ក្មួយ​ៗ​សិស្សានុសិស្ស​សាលា​អនុ​វិទ្យាល័យ​ដូងប្រេង​តានៃ​ក្នុង​ស្រុក​ព្រៃនប់​ ដេីម្បី​បាន​បរិភោគ​ជួបជុំ​គ្នា​ បង្ហាញ​នូវ​ សេចក្តី​ស្រលាញ់​ នឹក​រលឹក​។
កម្មវិធី​នោះ​មាន​ការ​ចូល​រួម​ពីសិស្សានុសិស្ស​ លោក​គ្រូ​អ្នក​គ្រូ​និង​អ្នក​អាណា​ព្យាបាល​សិស្ស​ សរុប​ចំនួន​៣០០នាក់​។
សិស្ស​សាលា​អនុ​វិទ្យាល័យ​ដូងប្រេង​តានៃ​ ត្រូវ​បាន​លោក​ឧត្តម​សេនីយ៍​ទោ​ជួន​ ណា​រិន្ទ​ស្នងការនគរបាលខេត្ត​ បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ អស់​រយៈពេល​ជាង​បី​ឆ្នាំ​មក​ហើយ​។
គួរ​បញ្ជាក់​ផង​ដែរ​ ក្មួយ​ៗសិស្ស​សាលា​អនុ​វិទ្យាល័យ​ដូងប្រេង​តានៃ​ ដែល​មាន​លំនៅ​ឋាន​ឆ្ងាយ​ៗ​ ពីសា​លា​រៀន​ ជាច្រើន​ឆ្នាំ​កន្លងមក​ តែងតែ​បក់​ដៃ​សុំ​រថយន្ត​ធំ​ៗ​ ជិះ​មក​សាលា​រៀន​ទាំង​ទៅ​ និង​ មក​។ ដោយ​ឃើញ​ពី​ការ​លំបាក​របស់​កូន​ក្មួយ​ ទាំង​នោះ​ ជំហាន​ដំបូង​ លោក​ស្នងការ​ បាន​ជួល​យាន​យន្ត​២គ្រឿង​ ជា​បណ្តោះ​អាសន្ន​ ដើម្បី​ដឹក​សិស្ស​ទាំង​នោះ​ គឺ៖ រថយន្ត​មួយ​គ្រឿង​ បេីក​តាម​ផ្លូវ​គ្រួស​ក្រហម​ចូល​ទៅ​ដឹក​សិស្ស​៣​កន្លែង​មាន​ភូមិ​អន្លង់​ក្រពេី​នៅ​ក្បែរ​ជើង​ភ្នំ​កំចាយ​ ភូមិ​ចំការ​ដំឡូង​ និង​ភូមិ​មនោរម្យ។ រីឯ​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ ដឹក​សិស្ស​នៅ​ភូមិ​តា​ពៅ​ តាម​ផ្លូវ​ជាតិ​លេខ​៤​។
ដោយ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ថវិកា​ ពី​សប្បុរសជន​ នៅ​ ខែ​មករា​ ឆ្នាំ​២០១៦​ លោក​ស្នងការ​ទិញ​បាន​រថយន្ត​កូរ៉េ​ធុន​ធំ​មួយ​គ្រឿង​ រៀបចំ​បំពាក់​កៅអី​សម្រាប់​ដឹក​ជញ្ជូន​សិស្ស​ បី​ភូមិ​មាន​អន្លង់​ក្រពេី,ចំការ​ដំឡូង​ និង​ភូមិ​មនោរម្យ​ រហូត​មក​ដល់​បច្ចុប្បន្ន​។ ដោយ​ជួល​មន្ត្រី​ចូល​និវត្តន៍​ម្នាក់​ បេីក​បរ​ជា​ប្រចាំ​ ថ្លៃ​ឈ្នួល​ប្រចាំ​ខែ​ ចំនួន​៥០​ម៉ឺ​នរៀល​ និង​ ចំណាយ​ប្រេង​អស់​ចំនួន​៦​០០​លីត្រ​ក្នុង​មួយ​ខែ​ លោក​ឧកញ៉ា​ចិត្ត​ធម៌​ ទៀ​ វិចិត្រ​ ជា​អ្នក​ឧបត្ថម្ភ​ប្រេង​ និង​ជួល​រ៉ឺម៉ក​ម៉ូតូ​មួយ​គ្រឿង​តម្លៃ​៦០ ម៉ឺន​រៀល​ក្នុង​១ខែ។ មាន​មតិ​សំណេះសំណាល​ជាមួយ​កូន​សិស្សានុសិស្ស​ នាពេល​នោះ​ លោក​ឧត្តម​សេនីយ៍​ស្នងការ​បាន​ ផ្តាំ​ផ្ញេីរ​ឲ្យ​កូន​ក្មួយ​ ទាំងអស់​ ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ស្តាប់​បង្គាប់​ការ​ ទូន្មាន​របស់​ឪពុកម្ដាយ​ និង​លោក​គ្រូ​អ្នក​គ្រូ​ និង​ចៀស​ឲ្យ​ឆ្ងាយ​ ពី​បញ្ហា​គ្រឿង​ញៀន​ និង​គ្រឿង​អបាយមុខ​ផ្សេង​ៗទាំងឡាយ​ ធ្វេី​ខ្លួន​ឲ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ សាកសម​ជា​អ្នក​បន្ត​វេន​ ទៅ​ថ្ងៃ​អនាគត​ ។
ក្នុង​ឱកាស​នោះ​ដែរ​ លោក​ស្នងការ​បាន​ចែក​ជូន​ថវិកា​ដល់​សិស្ស​ចំនួន​១៨២​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​៥.០០០ រៀល​ លោក​គ្រូ​អ្នក​គ្រូ​ចំនួន​១១​នាក់​ក្នុង​ម្នាក់​ៗ​ទទួល​បាន​៥០.០០០រៀល​ និង​ អ្នក​អាណា​ព្យាបាល​សិស្ស​ ចំនួន​៧០នាក់​ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​២.០០០០​ រៀល​ ផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ