ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋរងគ្រោះដោយអគ្គិភ័យ នៅសង្កាត់ចាក់អង្រែក្រោម ទទួលបានការយកចិត្តទុក្ខដាក់ ពី ឯកឧត្តម ប៉ា សុជាតិវង្ស

2 សប្តាហ៍ មុន 65 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ១៥ : ០០នាទីរសៀល ថ្ងៃចន្ទ ៥រោច ខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២

ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានី ភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ប៉ា សុជាតិវង្ស ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកកណ្ដាលកាកបាទក្រហមកម្ពុជា និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង មានការចូលរួមដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម រួមទាំងលោក លោកស្រី សមាជិក សមាជិកា បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយមនុស្សធម៍ ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់ ១០ ខ្នងផ្ទះ ស្មើនឹង ១៦គ្រួសារ ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលជួបបញ្ហារងគ្រោះអគ្គីភ័យ ។

បន្ទាប់មកឯកឧត្តមប្រធាន សាខារាជធានី ភ្នំពេញ បានសម្តែងក្តីអាណិតអាសូរ និង សោក ស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារចំនួន ១៦គ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចទ្រព្យសម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបានដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។

ឯកឧត្តមប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ក៏បានណែនាំអោយអាជ្ញាធរ មូលដ្ឋានជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសារទាំង ១៦ គ្រួសារ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៍ដូចទុក សំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ក្នុងនោះដែរ ឯកឧត្តម ប្រធាន ក៍បានអំពាវនាវអោយប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និង ពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើងការពារកុំអោយមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា « ស៊ូលិចទូកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ » ។

អំណោយដែលត្រូវ សាខារាជធានីភ្នំពេញផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន :
– អង្ករ ៣០ គីឡូ , មី ១កេស , ទឹកបរិសុទ្ធ ១កេស ,តង់១,តែ ៥កញ្ចប់,ស្កសរ ៣គីឡូក្រាម, ចានស្រាក់ ១, ចង្ក្រានហ្គាស១,បំពង់ទឹកក្ដៅ១,ខ្ទះឆា១,
,ចានបាយ ចានសម្ល ចានចង្កឹះ កែវ វែកបាយ វែកសម្ល ស្លាព្រា សម ១ឈុត , ឆ្នាំងតូច-ធំ ១ ធុងទឹកកក ១ , ខ្នើយ១, កញ្ច្រែងជ័រ ១,ថាសជ័រ១, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, រួមទាំងថវិកា ចំនួន ១០ម៉ឺន រៀល ។

បន្ថែមយោបល់របស់អ្នក

យោបល់