ព្រឹតិ្តការណ៍ថ្មីៗ

(ខ្លោចចិត្ត)ម្តាយសតិមិនគ្រប់ វាយនិងអារ ក កូនមានជំងឺសរសៃប្រសាទរហូតដល់ស្លាប់

2 ខែ មុន 196 តូ សុផល

ភ្នំពេញ ៖ ពិតជាអាណោចអធ័ម ទាំងម្តាយទាំងកូនមានជំងឺដូចគ្នា ត្រូវម្តាយវាយធ្វើបាប និងអារ ក រហូតថល់ស្លាប់ក្នុងបន្ទប់ទឹក រួចទៅប្តឹងប៉ូលិសទៀត ធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង​១០នាទីព្រឹកថ្ងៃ៤រោជ ខែបឋមសាធ ឆ្នាំច សំរិទ្ធស័ក ព ស ២៥៦២ ត្រូវថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់ជួលលេខ២៣ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ (ស្លាប់) ឈ្មោះ វ័ន្ត ភារុណ អាយុ១៤ឆ្នាំ មានជំងឺសរសៃប្រសាទ និងជា​កូនទី១ ក្នុងចំណោមបងប្អូន២នាក់ ។

ចំណែកម្តាយ ឈ្មោះ ស អ៊ាង អាយុ៤០ឆ្នាំ មុខរបរនៅផ្ទះ (មានសតិមិនគ្រប់) និង ប្តីឈ្មោះ វ័ន្ត រួន អាយុ៤៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនប្រុស២នាក់ក្នុងបន្ទុក ។ អ្នកទាំងអស់គ្នា រស់នៅបន្ទប់ជួលខាងលើ និងមានស្រុកកំណើត ភូមិស្ទឹងជ័យ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

តាមស្រ្តីម្នាក់ ត្រូវជាសាច់ញាតិ គ្រួសារខាងលើ បានឲ្យដឹងដា ទាំងម្តាយ ទាំងកូនប្រុសខាងលើ មានជម្ងឺប្រព័ន្ធប្រសាទដូចគ្នា សុទ្ធតែក្រុមគ្រួសារ ធ្លាប់យកទៅព្យាបាល នៅមន្ទីរពេទ្យ សឹងរាល់ថ្ងៃ ជួនកូន រករឿងវាយម្តាយ ជួនម្តាយរករឿងវាយកូន ។ ហើយជម្ងឺ របស់កូនប្រុសខាងលើ កើតមានច្រើនឆ្នាំមកហើយ ចំណែកម្តាយ ទើបតែរយៈពេល២ទៅ៣ឆ្នាំនេះ កើតមានសតិមិនប្រក្រតីដែរ តែព្យាបាលមិនជា ។ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ប្តីចេញទៅធ្វើការបាត់ ហើយកូនប្រុសម្នាក់ទៀត ចេញទៅសាលារៀនដែរ នៅក្នុងបន្ទប់ គ្រួសារខាងលើ ឮសូរមាត់ កូនប្រុសរងគ្រោះ ឈ្លោះ ជេរម្តាយ ហើយម្តាយជេរវិញ រួចក៏ស្ងាត់មាត់ទៅ មួយសន្ធុះក្រោយមក ស្រ្តីជាម្តាយ ចាក់សោបន្ទប់ពីក្រៅ ដើរចេញមក យកកូនសោផ្ញើរ ផ្ទះក្បែរនោះ ហើយប្រាប់គេឯងថា គាត់វាយកូនស្លាប់បាត់ហើយ ជួយមើលបន្ទប់ផង គាត់ទៅប្តឹងប៉ូលីសសិន ។ ដោយគ្មានអ្នកណាជឿថា មានរឿងបែបនេះកើតឡើង រហូតដល់ កម្លាំងសមត្ថកិច្ច អាជ្ញាធរចុះទៅ ចាក់សោទ្វារ បើកទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញ កូនប្រុសស្លាប់ក្នុងបន្ទប់ទឹកមែន ដោយមានស្នាមវ៉ាយ និងអារ ក ផងដែរ។

បើតាមស្រ្តីជាម្តាយ និយាយរៀបរាប់ថា គាត់ខឹងនឹងកូនប្រុសខាងលើ វាយគាត់ ទើបគាត់យកអង្រែ វៃវិញ និងយកកាំបិតទៅកាប់ នៅក្នុងបន្ទប់ទឹកស្លាប់បាត់ ហើយចាក់សោពីក្រៅទ្វារ ដើរទៅប្តឹងប៉ូលីសតែម្តង ។ មកពីកូនគាត់ម្នាក់នឹង វាយគាត់ ទើបគាត់វាយវិញទៅ កុំឲ្យវាខ្លាំងពេក ។

បើតាមប្រជាពលរដ្ឋ រកសឹងមិនជឿថា ម្តាយសម្លាប់កូនខ្លួនឯងហើយ ដើរទៅប្តឹងប៉ូលីសទៀត ហើយអ្វីដែលមិននឹកស្មានដល់ ស្រ្តីខាងលើជាមនុស្សមានបញ្ហាផ្លូវចិត្ត ប្រព័ន្ធប្រសាទ វាយសម្លាប់កូនហើយ ដើរទៅប្តឹងប៉ូលីស មិនតែប៉ុណ្ណោះ សុំប៉ូលីស ដើម្បីយកកូនទៅស្រុក ធ្វើបុណ្យ ទៀត។

តែទោះជាយ៉ាងណាក្តី ស្រ្តីជាម្តាយ ក្លាយជាឃាតករសម្លាប់កូនខ្លួនឯង ថ្វីបើពលរដ្ឋ សាច់ញាតិ បានឲ្យដឹងថា ជាមនុស្ស មានបញ្ហាសតិមិនប្រក្រតីបែបណាក្តី តែផ្លូវច្បាប់គាត់ត្រូវមានទោស ។ ដូច្នេះសមត្ថកិច្ចឃាត់ខ្លួន យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីចាត់ការតាមច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ