ព្រឹតិ្តការណ៍ថ្មីៗ

កាត់​ដើម​ឈើ ​រលំ​សង្កត់​ស្លាប់ម្ចាស់​ចំការ​

2 ខែ មុន 355 តូ សុផល

ពោធិ៍សាត់ ៖ បុរស​ម្ចាស់​ចំការ​ម្នាក់ ស្លាប់ភ្លាមៗ បន្ទាប់ពី​យករណា​យន្តទៅកាត់​ដើមឈើ ​ក្នុង​ចំការរបស់​ខ្លួន បណ្តាលឲ្យរលំ​សង្កត់លើ។ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ ផ្អើលឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១ កក្កដា ម្សិលមិញ ​នៅចំណុច​បាក់ត្រាក្រោ​ម ស្ថិតក្នុងភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​សមត្ថកិច្ចថា ជនរងគ្រោះ​ឈ្មោះ អូច ឌីន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ មុនពេលកើតហេតុ ជនរងគ្រោះ បាន​យករណាយន្ត​មួយគ្រឿងទៅ​កាត់ដើម​ឈើ ក្នុងដីចំការខាងលើ លុះដើម​ឈើកដួលរលំហើយ ក៏មាន​អ្នកជិត​ខាងដើ​រទៅមើល ស្រាប់តែប្រទះ​ឃើញជនរ​ងគ្រោះត្រូវសង្គត់ស្លាប់​បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ​និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ​រួច ប្រគល់សពជូនក្រុម​គ្រួសារយកធ្វើ​តាម​ប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ