ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តតាក់សុី បញ្ចប់ជីវិតបុរសម្នាក់ជិះម៉ូតូឆ្លងផ្លូវ​ស្លាប់នឹងកន្លែង

4 ខែ មុន 137 តូ សុផល

ភ្នំពេញ ៖ ​រថយន្តតាក់សុី VIP បើកបុក​បុរសម្នាក់ ជិះម៉ូតូឆ្លងផ្លូវបណ្តាលឲ្យ​ស្លាប់ នៅវេលាម៉ោង១៥និង២០នាទី ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០១៨ ​នៅលើផ្លូវជាតិមលេខ៥ ​​ត្រង់ចំណុចផ្លូវចូលវត្តទឹកហូត ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ​រថយន្តVIPមួ​យគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AJ-2904 បើកបរពី​ត្បូងទៅជើង ពេលមកដល់ចំណុចខាងលើ បានបុកម៉ូតូមួ​យគ្រឿងម៉ាក ស្មាស ពណ៌ខ្មៅ គ្មានពាក់ផ្លាក់លេខ ដែលបត់ឆ្លងកាត់ផ្លូវ​ ពីលិចទៅកើត បណ្តាញ​ឲ្យស្លាប់ អ្នកបើកបរម៉ូតូម្នាក់ប្រុស ឈ្មោះ សៅ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួន ទុកតែរថយន្តនៅកន្លែងកើតហេតុ។ សពត្រូវបានសមត្ថកិច្ច ធ្វើការវាសវែងរថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានស្រុករលាប្អៀរ ដើម្បីដោះស្រាយនៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ