ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាលម្នាក់ស្លាប់ ម្នាក់របួស ដោយគ្រោះថ្នាក់ចរាចរណ៍

2 ខែ មុន 317 តូ សុផល

ពោធិ៍សាត់ ៖ កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍

រវាងរថយន្តមិនចាំម៉ាកនិងម៉ូតូ នៅចន្លោះគីឡូម៉ែត្រលេខ១២២-១២៣ នៅភូមិកំពែងស្វាយ ឃុំស្នាមព្រះ ខេត្តពោធិ៍សាត់។

ម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស្លាកលេខពោធិ៍សាត់1C-3220 បើកដោយឈ្មោះ ឡាយ សុខុម ភេទប្រុស អាយុ២៧ឆ្នាំ ជានគរបាល រស់នៅភូមិស្វាយលួង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(ស្លាប់) និងអ្នករួមដំណើរឈ្មោះ ក្រូច សុធារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជានគរបាល រស់នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់)។ ចំណែករថយន្តបើករត់គេចបាត់។

ករណីនេះ កម្លាំងជុំនាញចរាចរណ៍ខេត្តកំពុងស្រាវជ្រាវរករថយន្តបង្កនោះហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ