ព្រឹតិ្តការណ៍ថ្មីៗ

Update! អគ្គិភ័យ លេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់១០ខ្នង នៅខណ្ឌមានជ័យ

2 សប្តាហ៍ មុន 84 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ១រំលងអាធ្រាត ឈានចូលថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៨ មានករណី អគ្គិភ័យ មួយកើតឡើងនៅចំនុច ក្រុមទី ០១ ភូមិទួរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានបណ្តាលអោយ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ១០ខ្នងផ្ទះ ស្មើនិង ១៦គ្រួសារ ក្នុងនោះដែរក្រុមការងារបង្ការនិងពន្លត់អគ្គិភ័យ បាន ប្រើប្រាស់រថយន្តចំនួន ២២គ្រឿង ប្រើប្រាស់អស់ទឹក ១៩គ្រឿង (មានរថយន្ត ក្រសួងមហាផ្ទៃ រថយន្ត ស្នងការរាជធានីភ្នំពេញ និង រថយន្តស្រាបៀកម្ពុជា )។

អគ្គិភ័យត្រូវបានក្រុមការងារបាញ់ពន្លត់បាន ១០០ភាគរយ នៅវេលាម៉ោង ២និង៣០នាទី ដោយប្រើប្រាស់រយះពេល ១ម៉ោង ៣០នាទី នាថ្ងៃខែឆ្នាំដដែរ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីបង្កអោយមានការឆាបឆេះអគ្គីភ័យខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ក្នុងនោះដែរមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះ ឬក៍បាត់បង់ជីវិតឡើយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ