ព្រឹតិ្តការណ៍ថ្មីៗ

Update! រកឃើញសាកសពកម្មករ២នាក់ដែលបាត់ខ្លួន ពេលបាក់ប្លង់ស្សេ នៅលើសំណង់អាគារខុនដូរ Mekong View Tower6

5 ខែ មុន 408 តូ សុផល

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីមានកម្មករពីរូបបានបាត់ខ្លួន ខណៈកំពុងចាក់បេតុងប្លង់ស្សេលើអាគារខុនដូរមេគង្គវីយូ៦ ស្ថិតក្នុងក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ក្រៅពីមានមនុស្សបាត់ខ្លួន២រូប ក្នុងនោះមាន អ្នករងរបួសផងដែរ។ សមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វារនិងកម្លាំងជំនាញក្រុងសហការណ៏ជាមួយ ម្ចាស់ការដ្ឋានបានយកអេស្កាកាយរុករកកម្មករ២នាក់ ដែលបានបាត់ខ្លួន ក្នុងហេតុនោះ ប៉ុន្តែនៅពុំទាន់បានរកឃើញកម្មករដែលបាត់ខ្លួន នោះនៅឡើយ។

លុះដល់ម៉ោងជាង១១យប់ទើបរកសាកសព្វអ្នកទាំង២នាក់នោះឃើញ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ការបាក់ប្លង់សេនៅជាន់ទី២៣នៃខុនដូរ Mekong View Tower 6 បណ្តាលឲ្យរបួសកម្មករ៥នាក់ និងបាត់ខ្លួន២នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជិត២រសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលរងរបួសមាន:
១.ជាង នឿន របួសជើង
២.ជាង ផាត របួសជើង
៣.ជាង រិទ្ធ របួសស្មា
៤.ស្រី លន ភេទស្រីរបួសស្មា
៥.ស្រី របួសកែងដៃ ។

ចំណែកជនរងគ្រោះដែលបាត់ខ្លួន ទី១មានឈ្មោះ បាន លាស់ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិ តាពុំ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម;២.ឈ្មោះ នាម ហុីង អាយុ៣៨ឆ្នាំ រស់នៅភូមិគោករុន ឃុំប៉ុបប៉ែន ខេត្តសៀមរាប។

ប្រភពព័ត៌មានអោយដឹងថា ពីដានដែលបាក់ធ្លាក់សង្កត់កម្មករមានទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រនិងមានកម្រាស់ ០.១៤ ម៉ែត្រ ស្ថិតនៅជាន់ទី២៣។

បើតាមកម្មករសំណង់បានប្រាប់សមត្ថកិច្ចអោយដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុក្រុមជាងប្រមាណជាង១០នាក់បាននាំគ្នាចាក់ប្លង់សេពិដានជាន់ទី២៣ លុះនៅវេលារសៀលក៍បន្តបាញ់ចាក់ប្លង់ស្សេពិដានទៀត ស្រាប់តែបណ្តាលអោយបាក់រន្ទារធ្លាក់ពិដានសង្កត់កម្មករនិងក្រុមជាងបណ្តាលអោយរងរបួស៥នាក់ និងបាត់ខ្លួន២នាក់ជាប់ក្រោមប្លង់សេពិដាននោះតែម្តង។

ប្រភពពត៌មានអោយដឹងថា ក្រោយកើយហេតុភ្លាមៗនេះអាជ្ញាធរ សមត្ថកិច្ចនិងមន្រ្តីតុលាការបានចុះទៅពិនិត្យកន្លែងហើយក្រុមជាងបាននាំគ្នាដាប់គាស់បេតុងរុករកជាងដែលបាត់ខ្លួនអស់ជាច្រើនម៉ោង។

លុះដល់ម៉ោងជាង១១យប់ទើបរកសាកសព្វអ្នកទាំង២នាក់នោះឃើញ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះដែរលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឃ្លាំងហួតអភិបាលខណ្ឌជ្រោយចង្វា បានអញ្ជើញចុះទៅកន្លែងកើតហេតុផងដែរ រហូតមកដល់ម៉ោង១១យប់ទើបរកសពអ្នកបាត់ខ្លួនឃើញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!