ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ប៉ា សុជាតិវង្ស ជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមបក្ស ខណ្ឌមានជ័យ ១០០០នាក់

2 សប្តាហ៍ មុន 96 តូ សុផល

ភ្នំពេញ៖ នៅវេលាព្រឹកម៉ោង ៧’៣០នាទី ថ្ងៃអាទិត្យ ៤រោច ខែ ទិតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវ និង ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៨ ឯកឩត្តម ប៉ា សុជាតិវង្ស សមាជិកគណះកម្មាធិការកណ្តាល គណះបក្សប្រជាជន កម្ពុជា ប្រធានគណះបក្សរាជធានីភ្នំពេញ អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយខណ្ឌមានជ័យ បានអញ្ជើញជាអធិបតី ចូលរួម ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា ក្រុមបក្ស ដែលមកពី សង្កាត់បឹងទំពន់ទី ១ និង សង្កាត់ស្ទឹងមានជ័យទី២ សរុបចំនួន ១០០០នាក់ នាឱកាសព្រឹកនេះផងដែរ ។ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណះបក្ស ក៌មានការចូលរួមពី ឯកឩត្តម លោកជំទាវ និង លោក លោកស្រី ក្រុមការងារ ភ្ញៀវកិត្តិយស សមាជិក សមាជិកា រួមទាំង លោកប្រធានគណះបក្សសង្កាត់ទាំង ៧ ចូលរួមផងដែរ ។ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណះបក្ស មកពី សង្កាត់ស្ទឹងមានជ័យទី២ និង សង្កាត់បឹងទំពន់ទី១ ឯកឩត្តមប្រធានគណះបក្សរាជធានីភ្នំពេញ បានលើកយកបញ្ហាសំខាន់ៗ ដោយផ្តើមចេញពីកក្តា អភិវឌ្ឍន៌ វឌ្ឍនះភាព និង សន្តិភាព របស់ប្រទេសកម្ពុជាដែលកំពង់ទទួលបាននាពេលបច្ចុប្បន្ន និង ជាសមិទ្ធផល យ៉ាងច្រើនលើសលប់ ដោយមិនអាចគណនាបាន ដែលបានមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរបស់គណះបក្សប្រជាជន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតដ៌ឈ្លាសវ៉ៃ រួមទាំងមានចក្ខុវិស័យវ៉ែងឆ្ងាយ ក្នុងការយក សេរីភាព សន្តិភាព និង ការអភិវឌ្ឍន៍ គ្រប់គ្រាន់ ជូនប្រទេសជាតិ និង ប្រជាជនខ្មែរទូទាំងប្រទេស ។

ក្នុងឱកាសសំណេះសំណាលជាមួយគ្នានេះដែរ ឯកឩត្តម ប៉ា សុជាតិវង្ស ប្រធានគណះបក្សរាជធានីភ្នំពេញ ក៌បានអំពាវនាវ ស្នើសុំប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមថែរក្សានូវសមិទ្ធផលទាំងអស់នោះ ជាពិសេសនាំគ្នាចូលរួមថែរក្សាអោយបាននូវសន្តិភាពសម្រាប់សង្គមជាតិយើងទាំងមូល ដើម្បីអោយរាជរដ្ឋាភិបាលកាន់តែមានឱកាស សំរាប់អភិវឌ្ឍន៍ប្រទេសជាតិជាបន្តទៀតសំរាប់ទុកអោយកូនចៅជំនាន់ក្រោយ និង មានឱកាសបន្តរួមចំណែកជាមួយប្រជាពលរដ្ឋ អោយកាន់តែមានប្រសិទ្ធិភាព និងលទ្ធភាព ដើម្បី លើកកម្ពស់ ធ្វើអោយជីវភាពរស់នៅកាន់តែប្រសើរឡើង និង រស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល ។
ជាចុងក្រោយ ឯកឩត្តម ប្រធានគណះបក្សរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សា សុខភាពអោយបានល្អ ជាពិសេសឯកសារ និងរៀបចំទុកដាក់អោយបានត្រឹមត្រូវ និងត្រៀមលក្ខណះអោយបានគ្រប់គ្រាន់ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សំរាប់និតិកាលទី ៦ អោយបានគ្រប់ៗគ្នា ដែរនិងចូលមកដល់នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ ដែលមានលេខរៀងទី ២០ និង មានសញ្ញាទេវត្តា បាចផ្កា និង នាំគ្នាបោះឆ្នោតជូនគណះបក្សប្រជាជនអោយបានគ្រប់ៗគ្នាកុំបីខាន ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ