ព្រឹតិ្តការណ៍ថ្មីៗ

អ្នកជួញដូរថ្នាំញៀន មានអាវុធ ត្រូវកម្លាំងអាវុធហត្ថ ក្របួចជាប់

2 សប្តាហ៍ មុន 223 តូ សុផល

ព្រះវិហារ ៖ កំពូកអ្នកជូញដូរថ្នាណញៀនដ៍សកម្មម្នាក់នីតំបន់ជាយដែន ពេលនេះត្រូវកងកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តឃាត់ខ្លួន រួមជាមួយថ្នាំញៀនចំនួន១០កញ្ជប់ និងអាវុធ គ្រាប់យ៉ាងច្រលនផងដែរ។

បើតាមមន្ត្រីកងរាជអាវុធហត្ថ បានបញ្ជាក់ថា មុនការឈានទៅដល់ចាប់ខ្លួនជនជួញដូរគ្រឿងញៀននេះបាន គឺកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការណ៍ជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខធម្មជាតិសម្តេចតេជោ ចុះបង្ក្រាបនិងឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យប្រើប្រាស់នូវអាវុធខុសច្បាប់និងរក្សាទុកព្រមទាំងចែកចាយនូវសារធាតុញៀនខុសច្បាប់ នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០១ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមមន្ត្រីដដែលប្រាប់ថា ជនសង្ស័យឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។

ក្រោយធ្វើការបង្ក្រាបកម្លាំងកងរាជអាវុធហត្ថស្រុកដកហូតបាននូវសារធាតុញៀន ម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក)ចំនួន១០កញ្ជប់តូច កាំភ្លើងឆ្នៃ២ដើម​ កាំភ្លើងម៉ាក CKC ចំនួន ១ដើម គ្រាប់AK៤៧ចំនួន៣២គ្រាប់ សាក់កាដូរដាក់កាំភ្លើងមួយ ថវិការមួយចំនួន ម៉ូតូចំនួន ១គ្រឿង ព្រមទាំងសម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្នដើម្បីធ្វើការសួរនាំចងក្រកសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ផ្តន់ន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ