ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ និង ភរិយា រួមជាមួយមន្រ្តីរាជការ សាលាខណ្ឌដូនពេញ បានអញ្ជេីញចូលរួមពិធីបុណ្យសព លោក ខុម វាសនា

4 ខែ មុន 245 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ៤កេីត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៩:០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញនិង ភរិយា រួមជាមួយមន្រ្តីរាជកា សាលាខណ្ឌដូនពេញ បានអញ្ជេីញចូលរួមពិធីបុណ្យសព លោក ខុម វាសនា ប្រជាការពារខណ្ឌដូនពេញ (ប្រធានគោលដៅពល៦ រង្វង់មូលគួចកាណុង) បានទទួលមរណៈភាពកាល់ពីម៉ោង០៧:៣០ ព្រឹកដោយជម្ងឺរលាកទងសួត សពតម្កល់ធ្វេីបុណ្យតាប្រពៃណីនៅខេត្តតាកែវ ក្នុងនោះលោក អភិបាល និងភរិយា បានចូលបច្ច័យបុណ្យ ចំនួន១,០០០,០០០រៀល រួមជាមួយង្ករ ចំនួន២បាវស្មើរ១០០គីឡូ ទឹកសុទ្ធចំនួន១០កេះមីម៉ាៗចំនួន១០កេះ ទឹកក្រូច១០កេះ និង ទឹកត្រីទឹកស៊ីអ៊ីវចំនួន១៤យួរ បច្ច័យរបស់មន្ត្រីរាជកាសាលាខណ្ឌសរុបចំនួន២,២៤០,០០០រៀលផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ