ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ ៖ “សូមបងប្អូនប្រុងប្រយ័ត្ន ពួកសន្យាខ្យល់ ដើរតែសន្យា តែមិនធ្វើអ្វីសោះ!”

5 ខែ មុន 242 តូ សុផល

 

ភ្នំពេញ ៖ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នពួកសន្យាខ្យល់ដើរតែសន្យាមិនធ្វើអ្វីសោះ​ ហើយប្រឆាំងដាច់ខាតនូវរាល់ការញុះញង់របស់ជនអគតិ មួយចំនួន​ ពិសេសគឺចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ​ ដែលបានអំពាវនាវកុំអោយប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ កក្តដា​ ឆ្នាំ២០១៨ខាងមុខ​ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការបោះឆ្នោត។

លោក ហែម ដារិទ្ធិ បន្តទៀតថា ត្រូវរក្សាការពារតម្លៃសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ឱ្យបានគង់វង្ស​ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវ រាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦នេះ​ និងអាណត្តិបន្តបន្ទាប់ទៀត​ ៕

លោក ហែម ដារិទ្ធិ ថ្លែងបែបនេះ ក្នុងពិធីបើកការរដ្ឋានស្ថាបនាផ្លូវបេតុងឆ្អឹងដែកមួយខ្សែ ប្រវែងកន្លះគីឡូម៉ែត ស្ថិតនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ ទុកជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅមកបានស្រួល ។

ពិធីបើកការដ្ឋានខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែ បឋមាសាឍ ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ ព្រមទាំងអស់ លោក លោកស្រីជាមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ និងប្រជាពលរដ្ឋ ក្នុងសង្កាត់សំរោងក្រោម ជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ បានលើកឡើងថា ផ្លូវដែលបើកការដ្ឋានជួសជុលនេះ គឺចាក់បេតុងឆ្អឹងដែក មានប្រវែង៥០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដែលជាមូលនិធិរបស់សាលាខណ្ឌពោធិ៍សែនជ័យ ។ លោកអភិបាលខណ្ឌបានបន្ថែមថា ការស្ថាបនាផ្លូវខាងលើ ​ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ កាន់តែងាយស្រួលធ្វើដំណើរឆ្ពោះពីតំបន់មួយ ទៅតំបន់មួយទៀត ជាពិសេសដើម្បីស្របតាម​អនុសាសន៍ ដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា។

ក្នុងឱកាសនោះដែរ លោក ហែម ដារិទ្ធិ សូមអរគុណចំពោះបងប្អូនទាំងអស់ ដែលតែងតែចូលរួម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដែលលោកបានខិតខំដឹកនាំ កសាងប្រទេសពីបាតដៃទទេ រហូតដល់ប្រទេសជាតិ មានការរីចម្រើនដូចសព្វថ្ងៃនេះ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!