ព្រឹតិ្តការណ៍ថ្មីៗ

នគរបាល និងប្រជាការពារ ត្រៀមលក្ខណៈសម្បត្តិ សម្រាប់កិច្ចការពារសុវត្ថិភាពមូលដ្ឋានផងនិង ចូលរួមការពារសុវត្ថិភាពក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦

2 សប្តាហ៍ មុន 161 តូ សុផល

ខេត្តត្បូងឃ្មុំ៖ ថ្ងៃអាទិត្យ ៤រោច ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០១៨ វេលាម៉ោង០៧:៣០នាទី លោក វរសេនីយ៍ឯក សួស ស៊ាងលី អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានចុះប្រជុំផ្សព្វផ្សាយដល់មេភូមិ មន្ត្រីប៉ុស្តិ៍ និងកំលាំងប្រជាការពារឃុំជីរោទិ៍២ ចំនួន១៣៧ នាក់ នៅភូមិ អណ្តូងជា ឃុំជីរោទ៍ទី២ ដោយលេីកយកនូវវិធានបទមានជាអាទ៍
១.ត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន និងការចូលរួមការពារ សន្តិសុខសុវត្ថិភាព ក្នុងដំណេីរការឃោសនាបោះឆ្នោតនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨នាពេលខាងមុខ។
២.ផ្សព្វផ្សាយស្តីពីច្បាប់ចរាចរផ្លូវគោក។
៣.ផ្សព្វផ្សាយសេចក្តីណែនាំលេខ​០១៤សជណ របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការប្រេីប្រាស់គ្រប់គ្រង ដឹកជញ្ជូន រក្សាទុកនូវគ្រាប់ផាវ និងគ្គ្រឿងផ្ទុះគ្រប់ប្រភេទ។
ដោយឡែកនៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ផ្សេងទៀតក្នុងខេត្តត្បូងឃ្មុំក៏បាននិងកំពុងបន្តអនុវត្តន៍នូវសកម្មភាពចុះផ្សព្វផ្សាយបញ្ជ្រាបនូវវិធានការចំបងនេះដេីម្បីពង្រឹងស្មារតីនិងឆន្ទះការងារដល់កងកំលាំងប្រជាការពារក្នុងមូលដ្ឋានស្របទៅតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ បែន រត្ន័ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ