ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុកសំពៅលូនឃាត់ខ្លួនយុវជនម្នាក់ពីបទជួញដូរគ្រឿងញៀន

4 ខែ មុន 110 តូ សុផល

បាត់ដំបង៖ នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសំពៅលូន ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន។
ជនសង្ស័យឈ្មោះហុឹក ឈុយ ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវនគរបាលឃាត់ខ្លួននៅចមណុចភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រភពព័ត៌មានពីនគរបាលស្រុកសំពៅលូនបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចខាងលើរួមទាំងវត្ថុតាងប្រផេទយ៉ាម៉ា ចំនួន១៥គ្រាប់ ម៉ាតឹកកក១កូនថង់និងសម្ភារៈដទៃទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលប្រឆាំងស្រុកខាងលើកំពុងសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ