ព្រឹតិ្តការណ៍ថ្មីៗ

សត្វកណ្តៀរ កំពុងតែមាន ហាងឆេង នៅប្រទេសវៀតណាម

2 សប្តាហ៍ មុន 44 តូ សុផល

ខេត្តតាកែវ៖ សត្វកណ្តៀរ គឺជាសត្វម៉្យាងដែលតែងតែ ពាំដីមកធ្វើជាដំបូក ហើយក៌ជាសត្វម៉្យាង ដែលតែងតែស៊ីឈើជាចំណី

ហើយយើងគ្រប់គ្នាក៌មិនបានដឹងថាសត្វនេះវាមានសារៈសំខាន់អ្វីដែរ។ស្រាប់តែឥឡូវបែជាមានតំលៃនៅប្រទេសវៀតណាមទៅវិញ។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨ អ្នកយកព័ត៌មាន យើងបានជួបនិងប្រជាពលរដ្ឋចំនួួន០៣នាក់ ដែលកំពុងតែ ដើរកាប់ដំបូករកសត្វកណ្តៀរ ដោយចៃដន្យ នៅក្នុងនោះពួកគាត់ក៌បានផ្តល់បទសម្ភាសជាមួយនាក់យកព័ត៌មានយើងថា។ពួកគាត់ទាំងបីនាក់ សព្វថ្ងៃរស់នៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ពួកគាត់បាននាំគ្នាមកដើររកសត្វកណ្តៀរ ដើម្បីយកទៅលក់ ក្រែងបានកម្រៃខ្លះចិញ្ចឹមគ្រួសារ។ពួកគាត់បានឲ្យដឹងទៀតថា៖សព្វថ្ងៃមានឈ្មួញចុះមកទិញសត្វកណ្តៀរដល់ភូមិរបស់ពួកគាត់ ដោយក្នុងតំលៃ(១០០០រៀល)ក្នុងសត្វកណ្តៀរចំនួនមួយក្បាល មានប៉ុន្មានគេយកទាំងអស់។ពួកគាត់បានបន្តទៀតថា ឈ្មួញដែលចុះមកទិញ បានយកទៅលក់បន្តនៅប្រទេសវៀត ណាម គឺបានតំលៃខ្ពស់ហើយសព្វថ្ងៃនេះនាក់ស្រុកគាត់បាននាំគ្នាចេញទៅដើររកសត្វកណ្តៀរ គ្រប់ៗគ្នា ដោយចេញទៅរកនៅឆ្ងាយៗហើយក្នុងមួយថ្ងៃពួកគាត់អាចរកបានចាប់ពី៤០ទៅ៥០ កណ្តៀរហើយលក់បាន៤ម៉ឺនរៀលទៅ៥ម៉ឺនរៀល តាមដែលរកបានតិចបានច្រើន។ដោយ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ