ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ បន្តផ្តល់អំណោយមនុស្សធម៍ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ២៥គ្រួសារ ក្នុងសង្កាត់បឹងទំពន់ទី ១

2 សប្តាហ៍ មុន 68 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ១៥:៣០ នាទីរសៀល ថ្ងៃអាទិត្យ ៤រោច ខែ បឋមាសាឍ ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស ២៥៦២

​ ត្រូវនឹងថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០១៨ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង ជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ លោក សួស សារិន ចៅសង្កាត់បឹងទំពុនទី១ សមាជិក សមាជិកា ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រី មេភូមិ រួមទាំង សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌ បានចុះសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយ មនុស្សធម៍ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ២៥ គ្រួសារ មកពី ៩ ភូមិ ដែលរស់នៅក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឌី រ្ន័តខេមរុណ អភិបាលរងខណ្ឌ មានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានផ្តាំផ្ញើនូវការសាកសួរ សុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចការសម្តេចតែងតែក្រើនរំលឹក ដល់មន្រ្តីអនុសាខាអោយធ្វើយ៉ាងណាត្រូវយកទុកដាក់ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋលើគ្រោះមហន្តរាយ ខ្យល់កន្ត្រាក់ មនុស្សចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋទីទាល់ក្រ អ្នកផ្ទុកមេរោគអេដ៍ ជំងឺអេដ៍ ដោយមិន ប្រកាន់និន្នាកានយោបាយអ្វីឡើយពោលគឺ : «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សំរាប់មនុស្សគ្រប់ៗគ្នា »។

ក្នុងអំណោយមនុស្សធម៏ដែលត្រូវផ្តល់ជូនទាំង២៥គ្រួសាររួមមាន :
ក្នុង១គ្រួសារ ទទួលបាន អង្ករ ១បាវ . ទឹកត្រី ១យ៉ួរ. ទឹកស៊ីអ៉ីវ ១យួរ. ទឹកសុទ្ធ ១យួរ.មី ១កេះ និងគ្រឿងសំភារៈ ផ្ទះបាយ ១ឈុត រួមទាំងថវិកា ២ ម៉ឺនរៀលផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ