ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ខ្វះកាប្រុងប្រយ័ត្នធ្វេីឲ្យខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធម៍

2 ខែ មុន 258 តូ សុផល

ពោធិ៍សាត់៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៩ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ខៀវ តូតា អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ សាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុ ជនរងគ្រោះបានយកម៉ូទ័រដៃឈូសឈើបំរ៉ុងទៅឈូសឈើ។ពេលចាប់ម៉ូទ័របំរ៉ុងនឹងឈូស ស្រាប់តែម៉ូទ័រនោះឆ្លងចរន្តអគ្គិសនីឆក់ដៃខាងស្ដាំជាប់រហូតទាល់តែដួលក្រាបលើម៉ូទ័រ។ ភ្លាមៗនោះក្រុមគ្រួសារ ក៏បានជួយលើកជនរងគ្រោះយកទៅកប់នឹងដីខ្សាច់ក្បែរផ្ទះដែរ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីឆក់ពិតប្រាកដមែន។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ