ព្រឹតិ្តការណ៍ថ្មីៗ

រដូវកាលបោះឆ្នោត ចូលមកដល់ហើយ  មេត្តាប្រុងប្រយត្ន័ ជាពិសេសសន្យាខ្យល់ ចាប់ផ្ដើម បោកប្រាស់ តាមភូមិហើយ

2 សប្តាហ៍ មុន 199 តូ សុផល

ភ្នំពេញ៖  លោក ឃ្លាំង ហួត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុនសែន និងជាប្រធានគណបក្សខណ្ឌជ្រោយចង្វារ ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំបក្សខណ្ឌ សង្កាត់ ភូមិ អញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល​ និងបញ្ចូលសមាជិកបក្សថ្មី ចំនួន ២៩៦នាក់ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។

នាព្រឹកថ្ងៃសៅរ៍​ ៣រោច​ ខែបឋម មាសាឍ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០១៨​ លោក ឃ្លាំង ហួត ប្រធានគណបក្សខណ្ឌ គណៈពង្រឹងមូលដ្ឋានសង្កាត់ កោះដាច់ ក្នុងពិធីសំណេះសំណាល​ និងបញ្ចូលបងប្អូនអតីតគណបក្សប្រឆាំង ចូលជាសមាជិកបក្ស​ថ្មី​ នៃគណបក្សប្រជាជនកម្ពុជា ចំនួន​ ២៩៦នាក់​ ស្ថិតនៅភូមិ ចំនួន៤ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ។

លោក ឃ្លាំង ហួត បានពាំនាំនូវសព្វសាធុការពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ជូនប្អូនៗជាសមាជិកថ្មី​ និងអង្គពិធី ទាំងមូល​ ផងដែរ ។

លោក ឃ្លាំង ហួត ​បានជម្រាបជូនប្អូនៗថា​ មានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរំដោះប្រទេសកម្ពុជាអោយរួចផុតពីរបបប្រល័យពូជសាសន៏ខ្មែរក្រហម​ ហើយខិតខំកសាង​ និងស្តារប្រទេសតាំងពីបាតដៃទទេ​ ព្រមទាំងបាន ដាក់ចេញនូវនយោបាយ​ ឈ្នះ​ ឈ្នះ​ នៅចុងឆ្នាំ១៩៩៨​ដោយកម្ចាត់ចោលទាំងស្រុងនូវអង្គការចាត់តាំងខ្មែរក្រហម​ ហើយបាន បញ្ចប់នូវសង្គ្រាមផ្ទៃក្នុងដ៍រាំរ៉ៃ ជាប្រវត្តិសាស្រ្ត​ និងនាំមកនូវសុខ សន្តិភាពពាសពេញផ្ទៃប្រទេសរហូតមានការរីកចម្រើន​ និងអភិវឌ្ឍដូចសព្វថ្ងៃនេះ​ ។

លោក ឃ្លាំង ហួត បានអំពាវនាវដល់មន្ត្រីបក្ស​ និងសមាជិកទើបបញ្ខូលថ្មី​ ត្រូវប្រឆាំងដាច់ខាតនូវរាល់ការញុះញង់របស់ជនអគតិ មួយចំនួន​ ពិសេសគឺចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ​ ដែល បានអំពាវនាវកុំអោយប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតនាថ្ងៃទី២៩ កក្តដា​ ឆ្នាំ២០១៨ខាងមុខ​ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការ នៃការបោះឆ្នោត ។

ត្រូវរក្សាការពារតម្លៃសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ឱ្យបានគង់វង្ស​ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវប្រឆាំងដាច់ខាតនូវ រាល់សកម្មភាពបដិវត្តពណ៌នៅកម្ពុជា ចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងសូមអញ្ជើញប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៦នេះ​ និងអាណត្តិបន្តបន្ទាប់ទៀត​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ