ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវបានគេយកទៅបិទយ៉ាងអាណាធិតេយ្យ តាមទីសាធារណៈ ផ្គើនសេចក្តីជូនដំណឹងរបស់ សាលាក្រុង!

4 ខែ មុន 146 តូ សុផល

ភ្នំពេញ៖ ដើម្បីផលតែប្រយោជផ្ទាល់ខ្លួន បណ្តាក្រុមហ៊ុន និង សហគ្រាសមួយចំនួន បានយកផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ខ្លួនទៅបិទតាមទីសាធារណៈដូចជា៖ បង្គោលភ្លើង ជញ្ជាំងរបងសាលារៀន របងវត្តអារាម ផ្លាកសញ្ញាប្រាប់ទិសចរាចណ៍ របាំងបោះចែកទ្រូវផ្លូវ និង ស្ពានអាកាសមួយចំនួនជាដើម។

ទង្វើខាងលើធ្វើអោយមហាជនមានការហួសចិត្ត និងស្នើរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយចាត់វិធានការតឹងរឹងចំពោះក្រុមហ៊ុន និង សហគ្រាសណាដែលបន្តផ្គើននិងសេចក្តីណែនាំ ​ដើម្បី​រក្សា​សណ្ដាប់ ធ្នាប់​សង្គម សោភ័ណ្ឌភាព អនាម័យ និង​បរិស្ថាន ក្នុងរាជធានីភ្នំពេញអោយកាន់តែប្រសើរឡើង។

យោង​តាម​សេចក្តី​ជូន​ដំណឹង របស់​សាលា​រាជធានី​កាល​ពីកន្លងទៅ បាន​បញ្ជាក់ថា​៖«​ដើម្បី​រួម​ចំណែក​រក្សា​សណ្តាប់ធ្នាប់​របៀប​រៀប​រយ​សាធារណៈ និង​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ អង្គការ ក្រុមហ៊ុន ស្ថាប័ន​ឯកជន ឬ​សមាគម​ទាំង​អស់ ត្រូវ​បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​បិទ​ផ្សាយ​ពាណិជ្ជកម្ម ឬ​ព័ត៌មាន នៅ​តាម​ដើម​ឈើ បង្គោល​ភ្លើង របង​ការដ្ឋាន និង​អគារ​សាធារណៈ​ដែល​ធ្លាប់​បាន​ធ្វើ​កន្លង​មក​»។

សាលា​រាជធានី​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន គ្រប់​លំដាប់​ថ្នាក់ ត្រូវ​យក​ចិត្ត​ទុក​ដាក់ សហការ​ឃ្លាំ​មើល និង​មាន​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ទាំង​នេះ ហើយ​នាំ​យក​មក​អប់រំ​ណែនាំ​និង​ធ្វើ​កិច្ច​សន្យា​ចំពោះ​មុខ​សមត្ថកិច្ច។

សេចក្តី​ជូន​ដំណឹង​បន្ត​ថា​៖«ក្នុង​ករណី​មិន​រាង​ចាល​ត្រូវ​ធ្វើ​ការ​ផាក​ពិន័យ​អំពី​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្តាប់ធ្នាប់​និង​របៀប​រៀបរយ​នៅ​ក្នុង​ទីក្រុង​ហើយ​អាជ្ញាធរ​មាន​សិទ្ធិ រុះរើ​ប័ណ្ណ​ផ្សាយ​ព័ត៌មាន និង​បដា​ដោយ​មិន​ទទួល​ខុស​ត្រូវ​រាល់​ការ​ខូច​ខាត​ផ្សេងៗ​ឡើយ​»។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ