ព្រឹតិ្តការណ៍ថ្មីៗ

បោះពួយយ៉ាងលឿន ដល់ចំណុចផ្លូវកោងជាន់ហ្វាំងមិនទាន់ បុករបាំងពុះចែកទ្រូងផ្លូវបាក់អស់៣ផ្ទាំង

2 ខែ មុន 14 តូ សុផល

 

ភ្នំពេញ៖ រថយន្តប៉ាឡែនបោះពួយយ៉ាងលឿន ជាន់ហ្វាំងមិនទាន់ បុកទ្រូងពុះចែកផ្លូវបាក់អស់៣ផ្ទាំង រថយន្តរងការខូចខាតផ្នែកខាងមុខ ចំណែកតៃកុង និងអ្នកដំណើរ២នាក់ មិនមានរបួសស្នាមអ្វីទេ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០០ និង ៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៨ នៅចំណុចមុខភោជ្ជនីដ្ឋាន អ៊ីសានោះឡូវ ផ្លូវសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

 

ប្រភពអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តប៉ាឡែនមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-5361 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ២នាក់ តាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះទៅដល់ចណុចផ្លូវកោងជាន់ហ្វាំងមិនទាន់បានបុករនាំងពុះចែកទ្រូងផ្លូវបាក់អស់៣កង់ បណ្តាលរថយន្តខូចខាតផ្នែកខាងមុខ សំណាងល្អមិនបណ្តាលអោយនរណាម្នាក់រងរបួសទេ។

ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវការិយាល័យចរាចណ៍ជើងគោក ស្ទូចយកទៅរក្សាទុករងចាំដោះស្រាយជាក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ